មិនធម្មតា តារាស្រី Kpop រូបនេះ នឹងមិនវិលត្រលប់ទៅប្រទេសកូរ៉េវិលទេ ក្រោយនាងមានផ្ទៃពោះ

//s9.kh1.co/60/60cbc3dec6237c7c4f8bf95261f766f6e5ed4a40.jpg
តារា & កម្សាន្ដ

 ១៧-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មេក្រុមតារាចម្រៀងស្រី Z-Girls គឺ Carlyn បានសម្រេចចិត្ត ស្នាក់នៅប្រទេសហ្វីលីពីន និងមិនត្រឡប់មកប្រទេសកូរ៉េវិញទេ ក្រោយនាងមានផ្ទៃពោះ!

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ សមាជិកក្រុមតារាចម្រៀងស្រី Z-Girls ឈ្មោះ Carlyn បានប្រកាសថា អតីតគម្រោងវិលត្រឡប់ទៅប្រទេសកូរ៉េ ត្រូវបានផ្លាស់ប្តូរ នៅពេលដែលនាងមានផ្ទៃពោះ ហើយនាងសង្ឃឹមថា នឹងមានជីវិតគ្រួសារមួយដ៏រីករាយនៅទីនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Carlyn ជាមួយស្វាមីរបស់នាង
Carlyn ជាមួយស្វាមីរបស់នាង

គួររំលឹកផងដែរថា Z-Girls ជាក្រុមចម្រៀង K-pop ដែលបានបង្ហាញខ្លួនកាលពីខែ កុម្ភៈ ឆ្នាំ ២០១៩ រួមជាមួយក្រុមតារាចម្រៀងប្រុស គឺ Z-Boys។ កាលពីមុនក្រុមទាំង ២ ស្ថិតនៅក្រោមផលិតកម្ម ZMC ប៉ុន្តែឥឡូវនេះស្ថិតនៅក្រោម ផលិតកម្ម Divtone Group គោលដៅរបស់ពួកគេគឺ បង្កើតក្រុម K-pop ជាសកលមួយ ដែលមានសមាជិកមកពីប្រទេសអាស៊ី ផ្សេងៗគ្នា។ 

Z-Girls
Z-Girls

សមាជិកទាំងនោះរួមមាន Vanya (ឥណ្ឌូនេស៊ី) Queen (វៀតណាម) Priyanka (ឥណ្ឌា) Bell (ថៃ) ចំណែក Carlyn គឺជាមេក្រុម មកពីប្រទេសហ្វីលីពីន ក្នុងនោះក៏មានសមាជិកជាច្រើន បានចាកចេញពីក្រុមផងដែរ រួមមាន Joanne (តៃវ៉ាន់) Perry (តៃវ៉ាន់) Sid (ឥណ្ឌា) និង Mahiro (ជប៉ុន)។

Carlyn
Carlyn

ឥឡូវនេះ ចាប់តាំងពី Carlyn បានប្រកាសពីការមានផ្ទៃពោះ និងបំណងចង់ស្នាក់នៅប្រទេសហ្វីលីពីន អ្នកគាំទ្រគិតថាក្រុមនេះ នឹងមិនមានរយៈពេលយូរទៀតទេ ដែលនាងបានធ្វើការប្រកាសតាមរយៈវីដេអូ ដែលនាងកំពុងប្រារព្ធពិធីជួបជុំ ជាមួយក្រុមគ្រួសាររបស់នាង។ 

តារាស្រីរូបនេះ បានប្រកាសថានាងនឹងស្នាក់នៅក្នុងប្រទេសហ្វីលីពីន ព្រមទាំងបានបង្ហាញពីផែនការរបស់នាង ថាការត្រឡប់ទៅប្រទេសកូរ៉េ ត្រូវបានលុបចោលផងដែរ៕

ប្រភព : Allkpop

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T