កូរ៉េខាងត្បូង ៖ ថ្មីៗនេះ សមាជិកក្រុមតារាចម្រៀងស្រី Z-Girls ឈ្មោះ Carlyn បានប្រកាសថា អតីតគម្រោងវិលត្រឡប់ទៅប្រទេសកូរ៉េ ត្រូវបានផ្លាស់ប្តូរ នៅពេលដែលនាងមានផ្ទៃពោះ ហើយនាងសង្ឃឹមថា នឹងមានជីវិតគ្រួសារមួយដ៏រីករាយនៅទីនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គួររំលឹកផងដែរថា Z-Girls ជាក្រុមចម្រៀង K-pop ដែលបានបង្ហាញខ្លួនកាលពីខែ កុម្ភៈ ឆ្នាំ ២០១៩ រួមជាមួយក្រុមតារាចម្រៀងប្រុស គឺ Z-Boys។ កាលពីមុនក្រុមទាំង ២ ស្ថិតនៅក្រោមផលិតកម្ម ZMC ប៉ុន្តែឥឡូវនេះស្ថិតនៅក្រោម ផលិតកម្ម Divtone Group គោលដៅរបស់ពួកគេគឺ បង្កើតក្រុម K-pop ជាសកលមួយ ដែលមានសមាជិកមកពីប្រទេសអាស៊ី ផ្សេងៗគ្នា។

សមាជិកទាំងនោះរួមមាន Vanya (ឥណ្ឌូនេស៊ី) Queen (វៀតណាម) Priyanka (ឥណ្ឌា) Bell (ថៃ) ចំណែក Carlyn គឺជាមេក្រុម មកពីប្រទេសហ្វីលីពីន ក្នុងនោះក៏មានសមាជិកជាច្រើន បានចាកចេញពីក្រុមផងដែរ រួមមាន Joanne (តៃវ៉ាន់) Perry (តៃវ៉ាន់) Sid (ឥណ្ឌា) និង Mahiro (ជប៉ុន)។

ឥឡូវនេះ ចាប់តាំងពី Carlyn បានប្រកាសពីការមានផ្ទៃពោះ និងបំណងចង់ស្នាក់នៅប្រទេសហ្វីលីពីន អ្នកគាំទ្រគិតថាក្រុមនេះ នឹងមិនមានរយៈពេលយូរទៀតទេ ដែលនាងបានធ្វើការប្រកាសតាមរយៈវីដេអូ ដែលនាងកំពុងប្រារព្ធពិធីជួបជុំ ជាមួយក្រុមគ្រួសាររបស់នាង។
[UPDATE] #CARLYN 🍒 - translation of her speech in the pregnancy reveal vlog of Von. She says her plans to Korea are erased to embrace this new chapter of her life with her family with Von. [non verbatim]@zpop_official | @carlyncabel pic.twitter.com/ToXnxkeNha
— #SeeYouAtTheTop¹⁰⁺⁴🐱🦁🌺🦄🍒 (IA) (@_galaxzhub) June 16, 2021
តារាស្រីរូបនេះ បានប្រកាសថានាងនឹងស្នាក់នៅក្នុងប្រទេសហ្វីលីពីន ព្រមទាំងបានបង្ហាញពីផែនការរបស់នាង ថាការត្រឡប់ទៅប្រទេសកូរ៉េ ត្រូវបានលុបចោលផងដែរ៕
ប្រភព : Allkpop