ដោះលែងខ្ញុំទៅ! កីឡាករ Man UTD រូបនេះទារចង់ចាកចេញទៅ Barcelona

//s9.kh1.co/83/830ea6fafe304eeafd0140bc8c2d59864434abd7.jpg
កីទ្បា

 ១៧-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

van de Beek ទទូចចង់ចាកចេញទៅ Barcelona

អង់គ្លេស៖ ខ្សែបម្រើ Donny van de Beek ពិតជាចង់ចាកចេញពីក្លិបបិសាចក្រហម Manchester United ណាស់ ដោយគេចង់ផ្ទេរទៅលេងនៅ Barcelona នេះបើយោងតាមការរាយការណ៍ពីប្រភពនៅប្រទេសអេស្ប៉ាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Donny van de Beek
ខ្សែបម្រើ Donny van de Beek

សារព័ត៌មាន Sport បានបង្ហើបថាភ្នាក់ងារតំណាងរបស់កីឡាកររូបនេះបានធ្វើការទាក់ទងទៅក្លិប Barcelona ដើម្បីសួរនាំថាអាចឲ្យ de Beek ទៅលេងនៅទឹកដី Camp Nou នៅរដូវកាលក្រោយ បានដែរឬទេ ដោយសារគេមិនសប្បាយចិត្តក្នុងការស្នាក់នៅទឹកដី Old Trafford។

ខ្សែបម្រើ Donny van de Beek
ខ្សែបម្រើ Donny van de Beek

Donny van de Beek ផ្ទេរពីក្លិប Ajax មក Manchester United នៅរដូវកាលមុនក្នុងតម្លៃខ្លួន៤០លានផោន(ស្មើនឹងប្រមាណ៥៦.៤លានដុល្លារ) ប៉ុន្តែបានជាប់ជម្រើស១១នាក់ដំបូងក្នុងការប្រកួតក្របខណ្ឌ Premier League តែ៤ប្រកួតគត់ ខណៈដែល លោកគ្រូ Ole Gunnar Solskjaer ចូលចិត្តដាក់ខ្សែបម្រើ Bruno Fernandes, Paul Pogba, Scott McTominay, Fred និង Nemanja Matic នៅក្នុងតំបន់បម្រើ។

ខ្សែបម្រើ Donny van de Beek និងលោកគ្រូបង្វឹក Ole Gunnar Solskjaer
ខ្សែបម្រើ Donny van de Beek និងលោកគ្រូបង្វឹក Ole Gunnar Solskjaer

de Beek ដឹងថាអនាគតរបស់គេជាមួយបិសាចក្រហមអាចមិនសូវភ្លឺស្វាងទើបចង់ផ្ទេរទៅលេងនៅ Barcelona បើទោះបីជាក្នុងលក្ខខណ្ឌខ្ចីជើងក៏ដោយស្របពេលក្លិបយក្សនៅតំបន់កាតាឡាន់មួយនេះក៏ត្រូវបានគេរាយការណ៍ថាចង់ទិញយកខ្សែបម្រើមកបន្ថែមបន្ទាប់ពីបរាជ័យក្នុងការនាំយក Georginio Wijnaldum ផងដែរ៕

ខ្សែបម្រើ Donny van de Beek
ខ្សែបម្រើ Donny van de Beek

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T