ភ្នំពេញ ​៖​ បុរស​ជនជាតិ​ចិន​ម្នាក់​រួម​ដំណើរ​ជាមួយ​មនុស្ស​ប្រុស​ស្រី​៣​នាក់​ បាន​បើក​រថយន្ត​ប្រា​ដូ​ក្នុង​ល្បឿន​លឿន​ហើយ​ចាក់​គួរ​បុក​ក្បាល​របាំង​ចែក​ទ្រូងផ្លូវ​ក្រឡាប់​ផ្ងារ​ជើង​ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​អ្នក​ណា​ម្នាក់​រង​របួស​ឡើយ។​

គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩ និង ១៥នាទី​យប់​ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១២ នៅ​ចំណុច ផ្លូវ សីហនុ កែង​នឹង​ផ្លូវ១៦៣ ត្រង់​ចំណុច ភ្លើងស្តុប​វត្ត​មហាមន្ត្រី​សង្កាត់​អូឡាំពិក​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ។​

រថយន្ត​បង្ក​ម៉ាក​ប្រា​ដូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2A-5399 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន និង អ្នករួមដំណើរ​ប្រុស​ស្រី ចំនួន៣នាក់ មិនត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ឡើយ។ រថយន្ត​ត្រូវ​សមត្ថកិច្ច​ស្ទូច​យក​ទៅ​រក្សាទុក​នៅ​សាលាដំបូង រាជធានី​ភ្នំពេញ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ប្រា​ដូ បង្កហេតុ បើក​តាម​បណ្ដោយ​ផ្លូវ ១៦៣ ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន លុះ​ដល់​ចំណុច​ភ្លើងស្តុប វត្ត​មហាមន្ត្រី ​ក៏​បត់​ចាក់​គួរ​ទៅ​ឆ្វេង​ដៃ​ ទៅ​ផ្លូវ​សីហនុ ​ក៏​បុក​ក្បាល​នាគ​របាំង​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង​ម្ខាង។ សាក្សី​បន្ត​ថា ​ក្រោយពេល​កើ​តហេតុ​ជនជាតិ​ចិន​មាន​ប្រុស២នាក់ ស្រី២នាក់ បាន​នាំគ្នា​វា​ចេញ មក​ក្រៅ​ ​មើល​ទៅនឹក​ហួសចិត្ត​ប៉ុន្តែ​ពុំ​បណ្ដាល​ឲ្យ​អ្នក​ម្នាក់​រង​របួស​ឡើយ។​

រថយន្ត​ត្រូវ​សមត្ថកិច្ច​ជំនាញ​យក​ទៅ​រក្សាទុក​នៅ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់។ គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​ខូច​បាក់​ក្បាល​នាគ​អស់​មួយ​កង់ រថយន្ត​ខូចខាត​ធ្ងន់ធ្ងរ៕

ដកស្រង់ពីគេហទំព័រ កម្ពុជាថ្មី

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]