រៀបការជាមួយគ្នារាប់ឆ្នាំ តែឃំុ​ ប៉ុណ្ណាដែត ពោលពាក្យបែបនេះ

//s9.kh1.co/dc/dc7fec33a2d59851aa27615ec221a688b964c650.jpg
តារា & កម្សាន្ដ

 ១៣-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

តារាចម្រៀង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត នៅតែបង្ហាញពីក្តីស្រលាញ់ និងការថ្នាក់់ថ្នមគ្នាជានិច្ច ទោះបីជារៀបជាមួយនឹងគ្នាលើសពី១០ឆ្នាំជាងមែនក្តី។

ភ្នំពេញ៖ មិនតិចឆ្នាំនោះទេ ដែលតារាចម្រៀង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត បានស្រលាញ់ យល់ចិត្តគ្នា តាំងនៅប្រឡូកក្នុងវិថីសិល្បៈមកម្ល៉េះ រហូតដល់រៀបការសាងគ្រួសារជាមួយគ្នាយ៉ាងមានសេចក្តីសុខផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ សព្វថ្ងៃតារាប្តីប្រពន្ធទាំងពីរដួងនេះ បានផ្អាកពីអាជីពសិល្បៈហើយ និងងាកមកគ្រប់គ្រងជំនួញវិញម្តង ចំណែកស្ថានភាពគ្រួសារវិញ តារាមួយគូនេះ មានបុត្រ៣នាក់ជាចំណងដៃទៅហើយ ប៉ុន្តែមើលទៅភាពល្អូកល្អើន និងការយកចិត្តទុកដាក់ គឺហាក់បីដូចជានៅតែមានដដែល មិនខុសពីពេលមុនៗនោះឡើយ។

ដោយឡែកថ្មីៗនេះ យក់ ថិតរដ្ឋា បានបង្ហោះរូបជាមួយនិងស្វាមី ឃុំ ប៉ុណ្ណាដែត ដោយបង្ហាញពីភាពស្និទ្ធស្នាល និងការស្រលាញ់ ព្រមទាំងសរសេរសំណេរខ្លីមួយទៀតថា៖

ត្រូវតែនៅពាំងអូនរហូតណា បើទោះជាមានរឿងអ្វីកើតឡើងក៏ដោយ តែអ្វីដែលសំខាន់ពាំងចឹងទៅបានមើលទៅអូនស្គមតិចហាសហា

យក់ ថិតរដ្ឋា

យ៉ាងណាមិញ អ្នកគាំទ្រក៏បានសរសើរចំពោះប្តីប្រពន្ធតារាមួយគូនេះ ដែលនៅតែស្វីត និងផ្អែមល្ហែមជាមួយគ្នា មិនចាញ់គូសង្ហារវ័យក្មេង ដែលទើបតែស្រលាញ់នោះទេ៕

 ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមចូលទស្សនារូបភាពខាងក្រោម៖

ឃុំ ប៉ុណ្ណាដែត និងយក់ ថិតរដ្ឋា
ឃុំ ប៉ុណ្ណាដែត និងយក់ ថិតរដ្ឋា
ឃុំ ប៉ុណ្ណាដែត និងយក់ ថិតរដ្ឋា
ឃុំ ប៉ុណ្ណាដែត និងយក់ ថិតរដ្ឋា
យក់ ថិតរដ្ឋា និងឃុំ ប៉ុណ្ណាដែត
យក់ ថិតរដ្ឋា និងឃុំ ប៉ុណ្ណាដែត
យក់ ថិតរដ្ឋា និងឃុំ ប៉ុណ្ណាដែត
យក់ ថិតរដ្ឋា និងឃុំ ប៉ុណ្ណាដែត
យក់ ថិតរដ្ឋា និងឃុំ ប៉ុណ្ណាដែត (រូបថ្មី)
យក់ ថិតរដ្ឋា និងឃុំ ប៉ុណ្ណាដែត (រូបថ្មី)
យក់ ថិតរដ្ឋាឃុំ ប៉ុណ្ណាដែត
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T