ម៉ូតូ Retro ដែលល្អបំផុត គឺម៉ូតូ Royal Enfield Interceptor

//s9.kh1.co/16/16871ae7296f0f707fd197b52f82778c7eaf56b5.jpg
យានជំនិះ

 ១៣-មិថុនា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ម៉ាកយីហ៊ោម៉ូតូមួយដែលគ្របដណ្តប់ទីផ្សារវិស័យម៉ូតូធុនកណ្តាល (250cc-750cc), Royal Enfield បានបង្កើនភាពល្បីឈ្មោះរបស់ខ្លួន តាមរយៈការសម្រេចដ៏ជោគជ័យមួយនៃម៉ូតូ Interceptor 650 នៅក្នុងចក្រភពអង់គ្លេស។ ម៉ូតូ Royal Enfield ដែលតំនាងអោយភាពល្អឥតខ្ចោះ ម៉ូតូធំបែបក្លាសិកទំនើប Interceptor 650 បានទទួលពានរង្វាន់ MCN 2019 & 2020 សម្រាប់ម៉ូតូបែប Retro ដែលល្អបំផុតនៅប្រទេសថៃ ហើយក៏ជាម៉ូតូដែលលក់ដាច់បំផុតនៅចក្រភពអង់គ្លេស ក្នុងកំឡុងឆ្នាំចុងក្រោយនេះផងដែរ​ (យោងតាមទិន្នន័យឯកសារ MCIA)។

ភ្នំពេញ៖ ម៉ាកយីហ៊ោម៉ូតូមួយដែលគ្របដណ្តប់ទីផ្សារវិស័យម៉ូតូធុនកណ្តាល (250cc-750cc), Royal Enfield បានបង្កើនភាពល្បីឈ្មោះរបស់ខ្លួន តាមរយៈការសម្រេចដ៏ជោគជ័យមួយនៃម៉ូតូ Interceptor 650 នៅក្នុងចក្រភពអង់គ្លេស។ ម៉ូតូ Royal Enfield ដែលតំនាងអោយភាពល្អឥតខ្ចោះ ម៉ូតូធំបែបក្លាសិកទំនើប Interceptor 650 បានទទួលពានរង្វាន់ MCN 2019 & 2020 សម្រាប់ម៉ូតូបែប Retro ដែលល្អបំផុតនៅប្រទេសថៃ ហើយក៏ជាម៉ូតូដែលលក់ដាច់បំផុតនៅចក្រភពអង់គ្លេស ក្នុងកំឡុងឆ្នាំចុងក្រោយនេះផងដែរ​ (យោងតាមទិន្នន័យឯកសារ MCIA)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

MCIA គឺជាម្នាក់ក្នុងចំនោមអ្នកផ្សេងទៀតដែលបានបើកសាកល្បង Interceptor នៅក្នុង California ហើយបាននិយាយថា «​ម៉ាស៊ីនមានភាពរស់វើក និងមិនរាំងស្ទះដល់ឧបសគ្គនានា ដៃចង្កូតម៉ូតូងាយស្រួលចាប់កាន់ដោយមិនរឹងពេក ហើយក៏មិនមានបញ្ហាផ្សេងៗនៅពេលឈប់»

ម៉ូតូ Royal Enfield Interceptor
ម៉ូតូ Royal Enfield Interceptor

ត្រូវបានទទួលស្គាល់ថាជាប្រភេទម៉ូតូដែល ងាយស្រួលទាំងទៅ ងាយស្រួលទាំងមក Royal Enfield Interceptor ផ្តល់អោយអ្នកបើកបរនៅអារម្មណ៍បែបសម្រាកលំហែកាយ ដកដង្ហើមចេញនិងចូលដោយមានផាសុកភាព។ វាបង្ហាញនៅឥរិយាបថដែលអាចបត់បែនបាន និងដាក់ត្រឡប់មកវិញជាមួយនឹងទីតាំងដែលតម្រូវ។ Suspension របស់វាត្រូវបានបង្កើតឡើងសម្រាប់ការដោះស្រាយភ្លាមៗ នៅខណៈពេលដែលវាធ្វើចលនាលឿន និងស្រាល។

Interceptor 650 បានបើកទំព័រអ្នកជិះម៉ូតូបែបអ្នកប្រណាំងកាហ្វេដំបូងនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាម៉ូតូល្បីល្បាញបែបសកលលោក ដែលគេស្គាល់ថា Royal Enfield។ ម៉ូឌែលមួយនេះផងដែរ បានត្រួសត្រាយផ្លូវអោយមានជាការជិះម៉ូតូញាំកាហ្វេ Coffee Ride ពីមួយថ្ងៃទៅមួយថ្ងៃ ដោយបង្កើតនៅការយល់ដឹង និងបំណងប្រាថ្នារបស់ម៉ាកយីហ៊ោមួយនេះ នៅក្នុងទីផ្សារប្រទេសកម្ពុជា។ ជាពិសេសគឺការរីករាលដាលនៃម៉ាស៊ីនម៉ូតូ 500cc+  អោយកាន់តែមានភាពទូលំទូលាយជាងមុន។

ម៉ូតូ Royal Enfield Interceptor
ម៉ូតូ Royal Enfield Interceptor

អរគុណជាមួយនឹងម៉ាស៊ីនដែលសមរម្យធម្មតា ងាយស្រួលក្នុងការគ្រប់គ្រង ម៉ាស៊ីនកំលាំងថ្មី 648cc ត្រូវបានសម្រិតសម្រាំងឡើងសម្រាប់អ្នកជិះគ្រប់គ្នាក្នុងសកលលោក ជាមួយកំលាំងម៉ាស៊ីន ដែលគ្រប់គ្រាន់សម្រាប់បំភ្លឺផ្លូវនៅក្នុងទីក្រុង មិនថាផ្លូវស្ទះ រឺផ្លូវទូលាយជាមួយនឹងសម្រស់ម៉ូតូរបស់វា។ នៅក្នុងខណៈពេលដែលម៉ូតូមួយនេះបង្កើតនូវកំលាំងសេស 47 bhp នៅចំនុច 7250 RPM និងកំលាំងរង្វិលជុំអតិបរិមា 52 Nm នៅចំនុច 5250 RPM។ អាថិកំបាំងនៃម៉ាស៊ីនភ្លោះ 650 មួយនេះ បានបង្កើតនៅក្នុងម៉ាស៊ីនថ្មីរបស់វា។

ទន្ទឹមនឹងនេះផងដែរ ដូចដែលយើងបានមើលឃើញពីចំនួនកើនឡើងនៃឡានជាច្រើន នៅលើដងផ្លូវជាមួយនឹងការកកកុញនៃចរាចរណ៍មិនចេះឈប់ឈរ ក្រុមអ្នកជិះម៉ូតូច្បាស់ជាសំលឹងឃើញ Interceptor សាកសមបំផុតសម្រាប់ការបើកបរទៅធ្វើការ និងសូម្បីតែការជិះកំសាន្តពេលយប់នៅក្នុងក្រុង។

ម៉ូតូ Royal Enfield Interceptor
ម៉ូតូ Royal Enfield Interceptor

ចាប់ផ្តើមជាមួយនឹងតំលៃ ៦,២០០ដុល្លារ អតិថិជននឹងទទួលបានការបញ្ចុះតំលៃពិសេសចំនួន ៦០០ដុល្លារ បូករួមនឹងស្លាកលេខម៉ូតូ និងមួកសុវត្ថិភាពមួយ។

បន្ថែមពីនេះទៀត អតិថិជននឹងទទួលបានការតំហែទាំពីរោងជាង service center របស់ក្រុមហ៊ុនផងដែរ ដូច្នេះពួកគាត់នឹងមិនចាំបាច់មានកង្វល់ច្រើនចំពោះសេវាកម្មជួសជុលផ្សេងៗ នៅពេលដែលក្លាយជាម្ចាស់របស់ម៉ូតូ Royal Enfield។ 

អតិថិជនអាចមកកាន់អគារតាំងបង្ហាញ Royal Enfield Cambodia ដែលមានអាស័យដ្ឋាននៅផ្លូវសហព័ន្ធរុស្សី  ជាប់ស្ពាន៧មករា រឺលោកអ្នកអាចធ្វើការកក់បើកសាកល្បងជាមុនតាមរយៈគេហទំព័រ https://www.royalenfield.com/kh/en/forms/book-test-ride/

ម៉ូតូ Royal Enfield Interceptor
ម៉ូតូ Royal Enfield Interceptor
ម៉ូតូ Royal Enfield Interceptor
ម៉ូតូ Royal Enfield Interceptor
ម៉ូតូ Royal Enfield Interceptor
ម៉ូតូ Royal Enfield Interceptor
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T