អនុរក្សព្រៃម្នាក់នៅតំបន់អភិរក្សព្រៃTamil Nadu ភាគខាងត្បូង កាលពីថ្ងៃពុធ បាននិយាយថា៖ "បន្ទាប់ពីសត្វតោ​នៅក្នុងសួនសត្វ ត្រូវបានគេធ្វើតេស្តវិជ្ជមានកូវីដ១៩ យើងត្រូវបានស្នើសុំឱ្យ​ធ្វើតេស្តដំរី ដំរី​មិន​មាន​រោគ​សញ្ញា​អ្វីទេ តែ​ការ​ធ្វើតេស្តនេះ គឺជាវិធានការបង្ការទុកជាមុន"។ ដំរីចំនួន២៨ក្បាល រួមទាំងកូនគោពីរក្បាល ត្រូវបានគេ​យក​សំណាក​ពីរន្ធច្រមុះ និងរន្ធគូថ។

ដំរីនៅភាគខាងត្បូងប្រទេសឥណ្ឌាត្រូវបានគេធ្វើតេស្ត៍សរក​មើលវីរុសCovid-19 បន្ទាប់ពីសត្វតោមួយក្បាលបានស្លាប់ដោយសារវីរុសនេះ។ ប្រភពរូបភាព៖ AFP
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកChennai's the New Indian Express បានរាយការណ៍ថា សត្វតោអាស៊ីដ៏កម្រនៅ សួនសត្វVandalur ក្នុងរដ្ឋTamil Nadu ដែលមានអាយុ៩ឆ្នាំមួយ​ក្បាល បានស្លាប់កាលពីដើមខែមិថុនា បណ្តាល​ពីវីរុសកូវិដ១៩។ សត្វតោស្លាប់នេះ គឺ​ក្នុង​ចំណោម​តោ​៩​ក្បាលដែល​មាន​លទ្ធផលតេស្តវីជ្ជមានកូវីដ១៩ ខណៈ​ពួកវា​២ក្បាល​កំពុង​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។

ថ្មីៗនេះក្រៅពីសត្វដំរី និង​តោ ខ្លា​ក៏​ត្រូវបានគេ​ធ្វើ​តេស្តរក​កូវីដ១៩ផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកPress Trust of India បាន​រាយការណ៍ថា សត្វខ្លាប្រមាណ២១ក្បាលនៅក្នុងសួនសត្វមួយ នៅភាគខាងកើតនៃរដ្ឋJharkhand បានទទួលការធ្វើតេស្តវីរុសកូវីដ១៩ កាលពីសប្តាហ៍មុន បន្ទាប់ពីសត្វខ្លាអាយុ ១០ឆ្នាំដែលមានគ្រុនក្តៅ ហើយបាន​ស្លាប់​។

ទោះជាយ៉ាងណាក្តី សេចក្តីរាយការណ៍ខាងលើនេះ ពុំបាន​បញ្ជាក់ថាតើសត្វតោដែល​ស្លាប់បន្ទាប់ពីគ្រុនក្តៅនោះ មាន​វិជ្ជមាន​វីរុស​កូវីដ១៩​ឬយ៉ាងណានោះទេ។ សេចក្តីរាយការណ៍បានឱ្យដឹងថា សត្វខ្លាដែលគេបានធ្វើតេស្តរក​កូវីដ១៩ ទទួលបានលទ្ធផលអវិជ្ជមាន​​ ពីតេស្តរហ័ស ហើយក្រុមមន្រ្តីបាននិយាយថា ពួកគេក៏កំពុងរងចាំលទ្ធផលពីតេស្ត RT-PCR។

សារព័ត៌មាន businesstoday នៃប្រទេស​ឥណ្ឌា បាន​រាយការណ៍ថា វេជ្ជបណ្ឌិត Shirish Upadhye នាយកមជ្ឈ​មណ្ឌល​ស្រាវជ្រាវ និងបណ្តុះបណ្តាលសត្វព្រៃ (WRTC) បាននិយាយថា ៖ "សត្វខ្លា និងសត្វតោ៨ ក្បាលត្រូវបាន​គេ​ធ្វើតេស្តរកឃើញថាមានផ្ទុកវីរុស នៅសួនសត្វBronx"។

គួរ​ជម្រាបថា វីរុសកូវីដ១៩ ត្រូវបានរកឃើញនៅក្នុង សត្វឆ្កែ និងឆ្មាផងដែ នៅហុងកុង។ ហើយចាប់តាំង​ពី​មាន​ការ​រីករាល​ដាល​មក កូវី19បានវាយប្រហារទៅពាសពេញពិភពលោកដោយបានសម្លាប់មនុស្សជាង 3,7 លាននាក់ និង​បាន​បំផ្លាញសេដ្ឋកិច្ច​ពិភព​លោក​យ៉ាង​ធ្ងន់ធ្ងរ៕

ប្រភព៖ channelnewsasia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]