ដើរឃើញកណ្ដាលព្រៃដឹងតែបះសក់! ផ្សិតម៉្យាងមានរូបរាងដូចម្រាមដៃម្រាមជើងមនុស្ស

//s9.kh1.co/31/31417fd2d801c77cccdca4ef25e6a6053e97c378.png
យល់ដឹង

 ១៩-មិថុនា-២០២៤ ៩ព្រឹក · មួយខែមុន

ផ្សិត ដែលមានរូបរាងដូចម្រាមដៃម្រាមជើងសាកសពមនុស្សនេះ គេឲ្យឈ្មោះថា Dead Man’s Fingers (Xylaria polymorpha) បកប្រែមកថា ផ្សិតម្រាមដៃមនុស្សស្លាប់។

យល់ដឹង៖ ផ្សិត គឺជារុក្ខជាតិម៉្យាងដែលមានច្រើនរាប់លានប្រភេទឯណោះ ប្រភេទខ្លះអាចយកមកធ្វើម្ហូបបាន ហើយប្រភេទខ្លះមិនអាចបរិភោគបាន ប្រភេទខ្លះទៀតក៏មានជាតិពុលផងដែរ។ ជាពិសេស ផ្សិតមានរូបរាងតូចៗ ហើយប្លែកៗពីគ្នា ហើយខ្លះទៀតក៏មានរូបរាងចម្លែក ដូចជា ផ្សិតម៉្យាងដែលមានរូបរាងដូចម្រាមដៃមនុស្សស្លាប់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ផ្សិតម្រាមដៃមនុស្សស្លាប់
ផ្សិតម្រាមដៃមនុស្សស្លាប់

ផ្សិត ដែលមានរូបរាងដូចម្រាមដៃម្រាមជើងសាកសពមនុស្សនេះ គេឲ្យឈ្មោះថា Dead Man’s Fingers (Xylaria polymorpha) បកប្រែមកថា ផ្សិតម្រាមដៃមនុស្សស្លាប់។ វាសំបូរដុះ​នៅ​ក្នុង​ចក្រភព​អង់គ្លេស និង​អៀរឡង់ ហើយ​វាក៏​ត្រូវ​បាន​គេ​រក​ឃើញ​ផង​ដែរ នៅអឺរ៉ុប​ដីគោក និង​នៅ​តំបន់​ជា​ច្រើន​នៃ​អាមេរិក​ខាង​ជើង។

ផ្សិតម្រាមដៃមនុស្សស្លាប់
ផ្សិតម្រាមដៃមនុស្សស្លាប់

ម៉្យាងទៀត ពួកវាដុះពេញមួយឆ្នាំនៅតាមគល់ឈើ - ភាគច្រើនជាឈើប៊ីច ប៉ុន្តែជួនកាលវាក៏ដុះលើឈើខ្លឹមដែលជាឈើកប់នៅលើដីផ្សេងទៀតដែរ។ ចំណែកឯ រូបរាង​ផ្លែ​របស់​ផ្សិត​នេះវិញ វា​លេច​ចេញ​ជា​ដុំ​ម្រាមដៃ​ពី​ បី​ទៅ​ប្រាំមួយ​ហើយវាថែមទាំងកោងពត់ ដូចជាម្រាមដៃមនុស្ស ប៉ុន្ដែពណ៌របស់វា ត្រូវបានគេប្រៀបប្រដូចទៅនឹងដៃរបស់សាកសពមនុស្ស។

ដោយសារតែរូបរាងគួរឲ្យខ្លាច របស់វា ផ្សិតនេះមិនត្រូវបានគេចាត់ទុកថាអាចបរិភោគបាននោះទេ ដែលអាចជាហេតុផលមួយដែលវានៅតែសំបូរពាសពេញដី សូម្បីតែនៅក្នុងគោលដៅដ៏ពេញនិយមក៏ដោយ៕

ប្រភព៖ Hasan Jasim

ផ្សិតម្រាមដៃមនុស្សស្លាប់
ផ្សិតម្រាមដៃមនុស្សស្លាប់
ផ្សិតម្រាមដៃមនុស្សស្លាប់
ផ្សិតម្រាមដៃមនុស្សស្លាប់
ផ្សិតម្រាមដៃមនុស្សស្លាប់
ផ្សិតម្រាមដៃមនុស្សស្លាប់
ផ្សិតម្រាមដៃមនុស្សស្លាប់
ផ្សិតម្រាមដៃមនុស្សស្លាប់
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T