យល់ដឹង៖ នៅក្នុងពិភពលោករបស់យើងនេះ ជាពិសេសនៅក្នុងយុគសម័យអនឡាញ មានព័ត៌មានច្រើនណាស់ ប៉ុន្តែអ្វីដែលយើងមើលឃើញ មិនប្រាកដថា វាពិតទាំងអស់នោះទេ។ ជាក់ស្តែង ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ (ក.ប.ទ)នៃកម្ពុជា បានចេញមកបញ្ចាក់ និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនអគតិគ្រប់រូបដែលបានប្រព្រឹត្តិល្មើស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បុគ្គលដែលគេចាត់ទុកថាជាជនអគតិនោះគឺ ប្រើសកម្មភាព បំភ្លៃ បង្កើតវីដេអូក្លែងបន្លំ គ្រប់រូបភាពទាំងអស់ ដែលជាអំពើសុច្ចរិត ដែលមិនគួរអនុញ្ញាតអោយកើតមាននៅលើបណ្តាញសង្គមឌីជីថលគ្រប់ប្រភេទ ហើយជនណាប្រព្រឹត្តល្មើស និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
ដូចនេះហើយ khmerload មកចែករំលែកនូវចំណេះដឹងទូទៅពីរការកំណត់នូវព័ត៍មានក្លែងក្លាយតាមប្រពន្ធ័អនឡាញ( How to Spot Fake News online ) ប្រភព តើវាចេញពីបណ្តាញព័ត៌មានទុកចិត្តទេ (Check the source: Is it a trusted media outlet)
*ប្រយ័ត្នចំណងជើងស៊ីអារម្មណ៍ (Watch out for emotional headlines or too-good-to-be-true stories)
* បញ្ជាក់ព័ត៌មាននោះពីប្រភពនានាឲ្យបានច្រើន (Cross-check with other reliable sources)
* មើលកាលបរិច្ឆេទ ព្រោះថាព័ត៌មានចាស់អាចត្រូវបានចែកចាយឡើងវិញ (Look at the date—old news can be reshared to mislead)
* មើលរូបថត ឬវិដេអូនោះ ថាជា AI ឬក៏ប្រតិដ្ឋ (Reverse-search photos or videos to check for AI or fake images)៕
ប្រភព: internet
អត្ថបទដោយ៖ Ti Kim Sur
កែសម្រួលដោយ៖ Min