យល់ដឹង៖ ចំណេះដឹងទូទៅសម្រាប់ថ្ងៃនេះ Khmerload នឹងនាំលោកអ្នកមកចាប់អារម្មណ៍ពីប្រវត្តិសង្ខេបនៃទំនាក់ទំនងទ្វេភាគីកម្ពុជា និងឥណ្ឌូនេស៉ី ដែលជាមិត្តសម្លាញ់នឹងគ្នាតាំងពីអតីតកាល រហូតមកទល់បច្ចុប្បន្ន។ជាមិត្តល្អ រហូតដល់រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០២៣ បានយកឈ្មោះបុរសរដ្ឋឥណ្ឌូនេស៊ី ២រូប មកប្រសិទ្ធនាមផ្លូវថ្មី ២ខ្សែគឺ៖ មហាវិថី ស៊ូកាណូ និងមហាវិថីអាលី អាឡាតាស់ ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១៖ ប្រវត្តិនៃទំនាក់ទំនងទ្វេភាគីនៃយុគសម័យបុរាណក្នុងឯកសារប្រវត្តិសាស្ត្រជាប្រពៃណី ជាពិសេសឯកសារស្រាវជ្រាវដោយលោក ហ្សក សឺដេស (George Coedès) ប្រវត្តិវិទូបារាំង និងលោក ត្រឹង ងារ ប្រវត្តិវិទូខ្មែរ បានឲ្យដឹងថា កម្ពុជានិងឥណ្ឌូនេស៊ី (កោះជ្វា) មានទំនាក់ទំនងគ្នា នៅសតវត្សរ៍ទី៨។

ប៉ុន្តែ ឯកសារប្រវត្តិសាស្ត្រ ដែលសរសេរដោយលោក ក្លូដ ហ្សាក់ (Claude Jacques) ប្រវត្តិវិទូបារាំង និងលោក Michael Vickery ប្រវត្តិវិទូអាមេរិក បានលើកឡើងខុសពីនេះ ដូច្នេះយើងសូមមិននិយាយលម្អិតពីប្រវត្តិនៃទំនាក់ទំនងទ្វេភាគីនៃយុគសម័យបុរាណឡើយ។២៖ ប្រវត្តិនៃទំនាក់ទំនងទ្វេភាគីនៃយុគសម័យទំនើបសម្រាប់ប្រវត្តិនៃទំនាក់ទំនងទ្វេភាគីនៃយុគសម័យទំនើប យើងនឹងដកស្រង់ដោយសង្ខេបចេញពីឯកសាររបស់ស្ថានទូតឥណ្ឌូនេស៊ីប្រចាំរាជធានីភ្នំពេញ។
ក៖ សេចក្តីសង្ខេប*នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩៥៩ សន្ធិសញ្ញាមិត្តភាពរវាងឥណ្ឌូនេស៊ី និងកម្ពុជា ត្រូវបានបង្កើតឡើង។
*នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ១៩៦២ ការសម្ពោធស្ថានទូតឥណ្ឌូនេស៊ីនៅទីក្រុងភ្នំពេញ។*ឆ្នាំ១៩៧៥-១៩៩១ ស្ថានទូតឥណ្ឌូនេស៊ី ប្រចាំទីក្រុងបាងកក និងទទួលបន្ទុកការងារនៅកម្ពុជាផង។
*ឆ្នាំ១៩៩៣ ស្ថានទូតឥណ្ឌូនេស៊ី ប្រចាំនៅទីក្រុងភ្នំពេញ បានបើកដំណើរការវិញ។*ឆ្នាំ២០២៤ ខួបលើកទី៦៥ នៃទំនាក់ទំនង ឥណ្ឌូនេស៊ី និងកម្ពុជា។

ខ៖ សន្និសីទអាស៊ីអាហ្វ្រិកឆ្នាំ១៩៥៥លោកប្រធានាធិបតី Soekarno បានជួបគាល់ព្រះករុណាព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ជាលើកដំបូងនៅក្នុងសន្និសីទអាស៊ី-អាហ្វ្រិក នៅទីក្រុង Bandung ថ្ងៃទី១៨-២៤ ខែមេសា ឆ្នាំ១៩៥៥។ សន្និសីទអាស៊ី-អាហ្វ្រិក ត្រូវបានចូលរួមដោយមេដឹកនាំនៃរដ្ឋដែលទើបបង្កើតថ្មី។
គោលដៅ គឺដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមរដ្ឋទាំងនេះ និងរួមគ្នាប្រឆាំងនឹងអាណានិគមនិយម និងលទ្ធិអាណានិគមនិយម។
គ៖ មិត្តភាពរវាងប្រធានាធិបតី ស៊ូការណូ និងព្រះករុណា ព្រះបាទសម្តេច នរត្តម សីហនុលោក ស៊ូកាណូ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅក្នុងដំណើរ ទស្សនកិច្ចផ្លូវការមកកាន់ទីក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៦០។
ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានយាងទស្សនកិច្ចផ្លូវការ នៅទីក្រុងហ្សាកាតា ក្នុងឆ្នាំ១៩៦៤។

ឃ៖ ការចូលរួមចំណែករបស់ឥណ្ឌូនេស៊ី ចំពោះសន្តិភាពកម្ពុជា
*កិច្ចប្រជុំក្រៅផ្លូវការទីក្រុងហ្សាការតា (JIM) I នៅថ្ងៃទី៥-២៨ ខែកក្កដា ឆ្នាំ១៩៨៨។
*កិច្ចប្រជុំក្រៅផ្លូវការ ទីក្រុងហ្សាការតា (JIM) II នៅថ្ងៃទី១៩-២១ ខែកុម្ភៈ ឆ្នាំ១៩៨៩។
*កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
*អាជ្ញាធរអន្តរកាលរបស់អង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ១៩៩២។
*កងរក្សាសន្តិភាពនៃទ័ពគ្រុឌរបស់ឥណ្ឌូនេស៊ី ៣.៩៥៧នាក់ ១៩៩២-១៩៩៣។ស្តូបមិត្តភាពឥណ្ឌូនេស៊ី-កម្ពុជា នៅខេត្តកំពង់ធំ ត្រូវបានសាងសង់ក្នុងឆ្នាំ១៩៩៣ ដើម្បីរំលឹកការចូលរួមចំណែករបស់កងកម្លាំងរក្សាសន្តិភាពឥណ្ឌូនេស៊ី ក្នុងការស្តារសន្តិភាពនៅកម្ពុជា៕
ប្រភព: internet
អត្ថបទដោយ៖ Ti Kim Sur
កែសម្រួលដោយ៖ Min