អនុរក្សព្រៃម្នាក់នៅតំបន់អភិរក្សព្រៃTamil Nadu ភាគខាងត្បូង កាលពីថ្ងៃពុធ បាននិយាយថា៖ "បន្ទាប់ពីសត្វតោនៅក្នុងសួនសត្វ ត្រូវបានគេធ្វើតេស្តវិជ្ជមានកូវីដ១៩ យើងត្រូវបានស្នើសុំឱ្យធ្វើតេស្តដំរី ដំរីមិនមានរោគសញ្ញាអ្វីទេ តែការធ្វើតេស្តនេះ គឺជាវិធានការបង្ការទុកជាមុន"។ ដំរីចំនួន២៨ក្បាល រួមទាំងកូនគោពីរក្បាល ត្រូវបានគេយកសំណាកពីរន្ធច្រមុះ និងរន្ធគូថ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកChennai's the New Indian Express បានរាយការណ៍ថា សត្វតោអាស៊ីដ៏កម្រនៅ សួនសត្វVandalur ក្នុងរដ្ឋTamil Nadu ដែលមានអាយុ៩ឆ្នាំមួយក្បាល បានស្លាប់កាលពីដើមខែមិថុនា បណ្តាលពីវីរុសកូវិដ១៩។ សត្វតោស្លាប់នេះ គឺក្នុងចំណោមតោ៩ក្បាលដែលមានលទ្ធផលតេស្តវីជ្ជមានកូវីដ១៩ ខណៈពួកវា២ក្បាលកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ថ្មីៗនេះក្រៅពីសត្វដំរី និងតោ ខ្លាក៏ត្រូវបានគេធ្វើតេស្តរកកូវីដ១៩ផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកPress Trust of India បានរាយការណ៍ថា សត្វខ្លាប្រមាណ២១ក្បាលនៅក្នុងសួនសត្វមួយ នៅភាគខាងកើតនៃរដ្ឋJharkhand បានទទួលការធ្វើតេស្តវីរុសកូវីដ១៩ កាលពីសប្តាហ៍មុន បន្ទាប់ពីសត្វខ្លាអាយុ ១០ឆ្នាំដែលមានគ្រុនក្តៅ ហើយបានស្លាប់។

ទោះជាយ៉ាងណាក្តី សេចក្តីរាយការណ៍ខាងលើនេះ ពុំបានបញ្ជាក់ថាតើសត្វតោដែលស្លាប់បន្ទាប់ពីគ្រុនក្តៅនោះ មានវិជ្ជមានវីរុសកូវីដ១៩ឬយ៉ាងណានោះទេ។ សេចក្តីរាយការណ៍បានឱ្យដឹងថា សត្វខ្លាដែលគេបានធ្វើតេស្តរកកូវីដ១៩ ទទួលបានលទ្ធផលអវិជ្ជមាន ពីតេស្តរហ័ស ហើយក្រុមមន្រ្តីបាននិយាយថា ពួកគេក៏កំពុងរងចាំលទ្ធផលពីតេស្ត RT-PCR។
សារព័ត៌មាន businesstoday នៃប្រទេសឥណ្ឌា បានរាយការណ៍ថា វេជ្ជបណ្ឌិត Shirish Upadhye នាយកមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលសត្វព្រៃ (WRTC) បាននិយាយថា ៖ "សត្វខ្លា និងសត្វតោ៨ ក្បាលត្រូវបានគេធ្វើតេស្តរកឃើញថាមានផ្ទុកវីរុស នៅសួនសត្វBronx"។
គួរជម្រាបថា វីរុសកូវីដ១៩ ត្រូវបានរកឃើញនៅក្នុង សត្វឆ្កែ និងឆ្មាផងដែ នៅហុងកុង។ ហើយចាប់តាំងពីមានការរីករាលដាលមក កូវី19បានវាយប្រហារទៅពាសពេញពិភពលោកដោយបានសម្លាប់មនុស្សជាង 3,7 លាននាក់ និងបានបំផ្លាញសេដ្ឋកិច្ចពិភពលោកយ៉ាងធ្ងន់ធ្ងរ៕
ប្រភព៖ channelnewsasia