ទាក់ទងនឹងរឿង Super League ! ក្លិបធំៗទាំង៦នៅ PL ព្រមទទួលយកការផាកពិន័យជាទឹកប្រាក់ចំនួន...

//s9.kh1.co/78/78457560d62a5b9999bbafc4c602f7bed48c2457.jpg
កីទ្បា

 ១០-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្លិបទាំង៦នៅ PL ព្រមទទួលយកការផាកពិន័យរឿងចូលរួមជាមួយ European Super League

អង់គ្លេស៖ យោងតាមការបញ្ជាក់ពីក្របខណ្ឌ Premier League គឺ ក្លិបបាល់ទាត់ធំៗទាំង៦នៅក្របខណ្ឌ Premier League រួមមាន Manchester United, Manchester City, Chelsea, Tottenham Hotspur, Arsenal និង Liverpool បានព្រមព្រៀងទទួលយកការផាកពិន័យសរុបជាទឹកប្រាក់២២លានផោន(ស្មើនឹងប្រមាណ៣១លានដុល្លារ)ដោយក្លិបនីមួយៗត្រូវបង់ប្រាក់ខ្ទង់ ៣.៦៧លានផោន(ស្មើនឹងប្រមាណ ៥.១លានដុល្លារ)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្លិបធំទាំង៦នៅ Ptemier League
ក្លិបធំទាំង៦នៅ Ptemier League
European Super League 
European Super League 

ក្លិបធំៗទាំង៦នេះបានប្រកាសចូលរួមជាមួយ European Super League កាលពីខែឧសភាកន្លងទៅ ប៉ុន្តែមិនដល់៤៨ម៉ោងក្រោយមកពួកគេក៏ប្រកាសដកខ្លួនចេញដោយសារតែមានការតវ៉ាខ្លាំងពីសំណាក់កីឡាករ ក៏ដូចជាអ្នកគាំទ្រផងដែរ។

កីឡាករ Manchester City
កីឡាករ Manchester City

ប្រាក់ប្រមាណ៣១លានដុល្លារនេះ នឹងយកទៅអភិវឌ្ឍវិស័យបាល់ទាត់នៅអឺរ៉ុបផងដែរ។

កីឡាករ Chelsea
កីឡាករ Chelsea

បន្ថែមពីលើនោះ បើសិនពួកគេមានបំណងចង់ចូលរួមជាមួយលីគថ្មីនាពេលអនាគត គឺត្រូវកាត់៣០ពិន្ទុនិងបូកជាមួយការពិន័យជាទឹកប្រាក់ចំនួន ២៥លានផោន(ស្មើនឹងប្រមាណ ៣៥.៤លានដុល្លារ)ថែមទៀត។ 

កីឡាករ Manchester United
កីឡាករ Manchester United

ក្នុងនោះដែរ មានតែក្លិប Real Madrid, Barcelona និង Juventus ប៉ុណ្ណោះដែលមិនទាន់ដកខ្លួនចេញពី European Super League ដែលបង្កើតដោយប្រធានក្លិប Real Madrid លោក Florentino Perez ដែលលេចឮព័ត៌មានថា UEFA គ្រោងនឹងផាកពិន័យមិនឲ្យចូលលេងនៅ Champions League ចំនួន២រដូវកាល៕

កីឡាករ Barcelona 
កីឡាករ Barcelona 

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T