កីឡាករ Foden អរគុណគ្រូជម្រើសជាតិ ដែលបានផ្ដល់ឱកាសឲ្យ​រូបគេលេង​ Euro 2020 នេះ

//s9.kh1.co/b0/b007dedb89a53c87ce2ff54d5759b54ed8219988.jpg
កីទ្បា

 ០៩-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ខ្សែបម្រើក្លិប Manchester City កីឡាករ​ Phil Foden

អង់គ្លេស៖ ខ្សែបម្រើក្លិប Manchester City កីឡាករ​ Phil Foden បាន​និយាយ​កាល​ពីពេលថ្មីៗនេះថា គេអរគុណដល់លោក Gareth Southgate គ្រូជម្រើសជាតិអង់គ្លេស ដែលបាន​ផ្ដល់ឱកាសឲ្យ​គេ​ចូល​លេង UEFA​ Euro 2020 នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Foden និង Gareth
Foden និង Gareth

Foden បាន​និយាយថា​៖" និយាយ​ទៅ​ខ្ញុំ​ធ្លាប់​បង្កកំហុសមួយ។ នៅពេល​ហ្នឹង​ខ្ញុំ​នៅ​ក្មេងប៉ុន្តែលោក Gareth គាត់​ផ្ដល់ឱកាសឲ្យ​ខ្ញុំ គាត់​ថា​បើ​ខ្ញុំនៅ​តែ​ខិត​ខំ​ប្រឹង​លេង​ឲ្យ​តែបានល្អទៅ គាត់នឹង​ឲ្យឱកាសខ្ញុំម្ដងទៀត"។

កីឡាករ​នេះ​បន្ត​ថា​៖" អញ្ចឹង​ហើយ​ខ្ញុំ​ខិតខំលេង​ឲ្យ​បាន​ល្អ​ហ្នឹងព្រោះ​មិន​ងាយមាន​គ្រូណាដែល​ផ្ដល់ឱកាសឲ្យ​យើង​ម្ដងទៀតនោះទេ។ ដោយ​សារ​តែ​បែប​នេះ​ហើយទើប​ខ្ញុំចង់​អរគុណគាត់​ខ្លាំង​មែនទែន ដែល​ផ្ដល់ឱកាសឲ្យ​ខ្ញុំ​នេះ"។

Foden
Foden

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី Foden បាន​ល្មើសនឹង​ច្បាប់កូវីដ-១៩ធ្ងន់ធ្ងរ ដែល​ធ្វើឲ្យ​ក្រុមជម្រើសជាតិដាក់ពិន័យទម្លាក់គេ​ចេញពី​ក្រុម ប៉ុន្តែនៅ​ក្នុង​ឆ្នាំនេះជាពិសេសប្រកួត Euro 2020 នេះ​ក្រុម​នេះ​បាន​ដាក់ឈ្មោះគេ​ឲ្យ​ចូល​ប្រកួតឡើង​វិញ៕

ប្រភពGoal

Him Vatana
Vatana (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T