អង់គ្លេស៖ ខ្សែបម្រើក្លិប Manchester City កីឡាករ Phil Foden បាននិយាយកាលពីពេលថ្មីៗនេះថា គេអរគុណដល់លោក Gareth Southgate គ្រូជម្រើសជាតិអង់គ្លេស ដែលបានផ្ដល់ឱកាសឲ្យគេចូលលេង UEFA Euro 2020 នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សFoden បាននិយាយថា៖" និយាយទៅខ្ញុំធ្លាប់បង្កកំហុសមួយ។ នៅពេលហ្នឹងខ្ញុំនៅក្មេងប៉ុន្តែលោក Gareth គាត់ផ្ដល់ឱកាសឲ្យខ្ញុំ គាត់ថាបើខ្ញុំនៅតែខិតខំប្រឹងលេងឲ្យតែបានល្អទៅ គាត់នឹងឲ្យឱកាសខ្ញុំម្ដងទៀត"។
កីឡាករនេះបន្តថា៖" អញ្ចឹងហើយខ្ញុំខិតខំលេងឲ្យបានល្អហ្នឹងព្រោះមិនងាយមានគ្រូណាដែលផ្ដល់ឱកាសឲ្យយើងម្ដងទៀតនោះទេ។ ដោយសារតែបែបនេះហើយទើបខ្ញុំចង់អរគុណគាត់ខ្លាំងមែនទែន ដែលផ្ដល់ឱកាសឲ្យខ្ញុំនេះ"។
គួរបញ្ជាក់ផងដែរថា កាលពី Foden បានល្មើសនឹងច្បាប់កូវីដ-១៩ធ្ងន់ធ្ងរ ដែលធ្វើឲ្យក្រុមជម្រើសជាតិដាក់ពិន័យទម្លាក់គេចេញពីក្រុម ប៉ុន្តែនៅក្នុងឆ្នាំនេះជាពិសេសប្រកួត Euro 2020 នេះក្រុមនេះបានដាក់ឈ្មោះគេឲ្យចូលប្រកួតឡើងវិញ៕
ប្រភព៖ Goal