មិនធម្មតា! ជាមួយអារម្មណ៍ដ៏អស្ចារ្យក្នុងការបើកប្រអប់ និងតេស្តដំបូងនូវលើស្មាតហ្វូន OPPO Find X3 Pro

//s9.kh1.co/8c/8c18be06bed1bf66c7096058d0bd7b47007221d6.jpg
បច្ចេកវិទ្យា

 ០៨-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

កាលពីព្រឹកមិញ នាថ្ងៃទី០៨ ខែមិថុនា ក្រុមហ៊ុនស្មាតហ្វូនឈានមុខ OPPO ដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា បានរៀបចំការតេស្តដំបូងនូវលើស្មាតហ្វូនត្រកូលលំដាប់ខ្ពស់គឺស៊េរី Find នោះគឺម៉ូដែល OPPO Find X3 Pro ដែលកម្មវិធីនោះមានឈ្មោះថា Find X3 Pro Media Experience ដោយឃើញមានការចូលរួមពីអ្នកតំណាងរបស់ក្រុមហ៊ុន OPPO និងពិធីករ ជា វណ្ណារិទ្ធិ ព្រមទាំងបងប្អូនសារព័ត៌មានល្បីៗ។

ភ្នំពេញ៖ កាលពីព្រឹកមិញ នាថ្ងៃទី០៨ ខែមិថុនា ក្រុមហ៊ុនស្មាតហ្វូនឈានមុខ OPPO ដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា បានរៀបចំការតេស្តដំបូងនូវលើស្មាតហ្វូនត្រកូលលំដាប់ខ្ពស់គឺស៊េរី Find នោះគឺម៉ូដែល OPPO Find X3 Pro ដែលកម្មវិធីនោះមានឈ្មោះថា Find X3 Pro Media Experience ដោយឃើញមានការចូលរួមពីអ្នកតំណាងរបស់ក្រុមហ៊ុន OPPO និងពិធីករ ជា វណ្ណារិទ្ធិ ព្រមទាំងបងប្អូនសារព័ត៌មានល្បីៗ (ប៉ុន្តែការចូលរួមចំនួនមានកំណត់ ដោយគោរពតាមគោលការណ៍ និងការណែនាំរបស់រាជរដ្ឋាភិបាលអំពីហាមការជួបជុំគ្នាច្រើន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-19) បានអញ្ជើញចូលរួមដើម្បីផ្តល់ជាសក្ខីភាពក្នុងការបើកប្រអប់ (Unboxing) និងការតេស្តប្រើប្រាស់ដំបូងនូវស្មាតហ្វូន Flagship លំដាប់កំពូល OPPO Find X3 Pro ជាផ្លូវការ និងដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាផងដែរ។ ដោយកម្មវិធីនេះប្រព្រឹត្តទៅនៅឯហាងទំនើប OPPO Brand Store (OPPO ប្រ៊េនស្ត័រ) ដែលមានទីតាំងនៅក្នុងផ្សារទំនើប Exchange Square ជាន់ទី១ (ក្បែរវត្តភ្នំ)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធីតេស្តដំបូងនូវលើស្មាតហ្វូន OPPO Find X3 Pro
កម្មវិធីតេស្តដំបូងនូវលើស្មាតហ្វូន OPPO Find X3 Pro

នៅក្នុងកម្មវិធីនោះផងដែរ កញ្ញា ទួត ពិសីវលក្ខណ៌ ជាប្រធានផលិតផលនៃក្រុមហ៊ុន OPPO បានឡើងធ្វើបទបង្ហាញអំពីលក្ខណៈពិសេសៗនៃកំពូលស្មាតហ្វូនជំនាន់ថ្មី OPPO Find X3 Pro យ៉ាងដូច្នេះថា៖

« ស្មាតហ្វូនកំពូលមួយនេះ មានអេក្រង់រស់រវើកកម្រិត 1 ពាន់លានពណ៌ ជាអេក្រង់ AMOLED 6.7” កោងគែមសងខាងកម្រិត 3216 x 1440 (QHD+) ​​​​​ជាមួយនឹង 525 PPI ដែលធ្វើឲ្យអ្នកប្រើប្រាស់ទទួលបាននៅបទពិសោធមិនធ្លាប់មានពីមុនមក។ រីឯ ចំណុចពិសេសមួយទៀតគឺកាមេរ៉ាមេភ្លោះទំហំ 50MP ដំបូងគេបង្អស់កម្រិត 1 ពាន់លានពណ៌​អាចផ្ដិតយករូបភាពកម្រិត 1 ពាន់លានពណ៌ជាមួយសេនស័រ IMX766​ កម្រិតពណ៌ 10 Bit ផងដែរ។​ លើសពីនេះទៅទៀត វាជាស្មាតហ្វូនតែមួយគត់នាពេលបច្ចុប្បន្ន ដែលបំពាក់នូវកាមេរ៉ា​ Micorlens ទំហំ 3MP អាចពង្រីកបានដល់ទៅ 60 ដងឯណោះ ដែលភ្នែកទទេមិនអាចមើលឃើញ។ មួយវិញទៀត ចំណុចពិសេសនៃអេក្រង់ដ៏រស់រវើក 1 ពាន់លានពណ៌វិញ អាចបង្ហាញនូវពណ៌ 10 Bit យ៉ាងពិតប្រាកដត្រឹមត្រូវ ដែលជាជំនួយលើចក្ខុវិស័យនៃពណ៌ និងជួយឲ្យមនុស្សពិការពណ៌ទទួលបានបទពិសោធន៍ពណ៌ នៃពិភពលោកដ៏ពិតប្រាកដ ជាមួយនឹងកម្រិត Dynamic Refresh Rate 120Hz ថែមទៀតផង។  ​ចំណែកឯ កម្លាំងម៉ាស៊ីនរបស់កំពូលស្មាតហ្វូននេះបំពាក់ជាមួយបន្ទះឈីបថ្នាក់កំពូល Qualcomm Snapdragon™ 888  RAM 12GB, ROM 256GB។ ដោយឡែកឯ ថាមពលកម្លាំងថ្មធំរហូតដល់ទៅ 4500mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 65W SuperVOOC 2.0​ ព្រមទាំងបច្ចេកវិទ្យាសាកថ្មឥតខ្សែ 30W AirVOOC​ និងមានសមត្ថភាពសាកថ្មឥតខ្សែ ទៅកាន់ឧបករណ៍ផ្សេងទៀតផង។ »

ការលើកឡើងរបស់កញ្ញា ទួត ពិសីវលក្ខណ៌ 
កម្មវិធីតេស្តដំបូងនូវលើស្មាតហ្វូន OPPO Find X3 Pro
កម្មវិធីតេស្តដំបូងនូវលើស្មាតហ្វូន OPPO Find X3 Pro

ទន្ទឹមជាមួយគ្នាផងដែរ ពិធីករដ៏ល្បីឈ្មោះរូបសង្ហា ជា វណ្ណារិទ្ធិ ក៏បានបន្ថែមដោយសង្កត់ធ្ងន់ថា៖

« សម្រាប់ស្មាតហ្វូនកំពូលនេះ គឺពិតជាអស្ចារ្យ និងពិសេសខ្លាំង លើសពីអ្វីដែលមនុស្សគ្រប់គ្នារំពឹងទុក​ ជាមួយនឹងកាមេរ៉ាមេភ្លោះ និងអេក្រង់ដ៏រស់រវើកកម្រិត 10 Bit រចនាបថកោងបែបអនាគត កម្លាំងម៉ាស៊ីនលំដាប់កំពូលជាមួយបន្ទះឈីប Qualcomm Snapdragon 888 5G កាមេរ៉ាម៉ៃក្រូ 60 ដង។ លើសពីនេះ វាបានបំពាក់មកនូវបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 65W SuperVOOC 2.0 ព្រមទាំងបច្ចេកវិទ្យាសាកថ្មល្បឿនលឿនឥតខ្សែ 30W AirVOOC និងបច្ចេកវិទ្យាទំនើបៗថ្មីៗផ្សេងៗទៀតផងដែរ។ »

ការលើកឡើងរបស់លោក ជា វណ្ណារិទ្ធិ 
កម្មវិធីតេស្តដំបូងនូវលើស្មាតហ្វូន OPPO Find X3 Pro
កម្មវិធីតេស្តដំបូងនូវលើស្មាតហ្វូន OPPO Find X3 Pro

ដូច្នេះ ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់ និងស៊ីជម្រៅនៅលើស្មាតហ្វូន Flagship លំដាប់កំពូល OPPO Find X3 Pro លោកអ្នកអាចចូលទៅកាន់ផេកហ៊្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO។ លើសពីនេះទៅទៀត នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៧:០០ យប់ OPPO ក៏មានកម្មវិធីសម្ពោធនូវស្មាតហ្វូន OPPO Find X3 Pro ជាផ្លូវការតាមរយៈអនឡាញនៅលើផេកហ៊្វេសប៊ុកផ្លូវការរបស់ OPPO ផងដែរ។ កុំភ្លេចចូលរួមទស្សនា និងកុំភ្លេចនាំគ្នាចុច Like, Share និង Comments ទាំងអស់គ្នាផងណា៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T