អ្នកម៉ាក់ជឿនលឿន ម៉ាក សែនសូនីតា ទៅលេងសមុទ្រ លេងឈុតក្រហម ស្មានតែក្រមុំ!

//s9.kh1.co/21/21b2aa8da99bf3f683ec69047891d9ce3d23b0dc.jpg
តារា & កម្សាន្ដ

 ០៨-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

កូនមួយមែន តែ ម៉ាក សែនសូនីតា លេងពណ៌ក្រហម មើលទៅឡើងខ្ញង់ សាកសមខ្លាំង ជាមួយសាច់សម៉ត់ខៃ

ក្រុងព្រះសីហនុ៖ យើងសង្កេតឃើញថា អ្នកនាង ម៉ាក សែនសូនីតា  តែងតែបង្ហាញរូបភាពពីសកម្មភាពប្រចាំថ្ងៃរបស់តារាស្រីរូបនេះ យ៉ាងពោរពេញទៅដោយក្តីសុខ នៃជីវិតឯកជន ក្រោយពីបានរៀបការរួច បន្ទាប់ពីទទួលបានចំណងដៃកូនស្រីម្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាថ្មីម្តងទៀត នៅលើផេកហ្វេសប៊ុកផ្លូវការ របស់អ្នកម៉ាក់សម័យថ្មីរូបនេះ បានចែករំលែករូបថតជាច្រើនសន្លឹក អំពីដំណើរកម្សាន្ត ទៅលេងសមុទ្រ ក្នុងឈុតសុិចសុីនៅសមុទ្រ យ៉ាងស្រស់ស្អាតតែម្តង ដែលធ្វើឲ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។

ក្នុងនោះផងដែរ ជាមួយទេសភាព ដ៏ស្រស់ស្រកាល នៃតំបន់មាត់សមុទ្រ បានធ្វើឲ្យ តារាស្រីរូបនេះ កាន់តែលេចធ្លោគ្រប់ប៉ុស្តិ៍តែម្តង ជាមួយកាយវិការនៃស្ទីលថតរូប ជាពិសេសនោះ រូបនាងបានលេងស្ទាយ៍ ក្នុងឈុតហែលទឹកពណ៌ក្រហម ពិតជាសាកសមខ្លាំង ជាមួយសាច់សម៉ត់ខៃរបស់នាង។

អ្វីដែលចាប់អារម្មណ៍ជាង​នេះទៅទៀត គឺរាងរបស់ ម៉ាក សែនសូនីតា តែម្តង ដែលមើលទៅពិតជាទាក់ទាញ និងលេចធ្លោ ទោះបីជាមានកូនមួយហើយក្តី តែសម្រស់របស់នាង​ គឺនៅតែជាទីចាប់អារម្មណ៍របស់មហាជនទាំងពួងដដែល៕

សូមទស្សនារូបភាពខាងក្រោម៖

ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
រូបភាពថ្មី ម៉ាក សែនសូនីតា
រូបភាពថ្មី ម៉ាក សែនសូនីតា
រូបភាពថ្មី ម៉ាក សែនសូនីតា
រូបភាពថ្មី ម៉ាក សែនសូនីតា
រូបភាពថ្មី ម៉ាក សែនសូនីតា
រូបភាពថ្មី ម៉ាក សែនសូនីតា
រូបភាពថ្មី ម៉ាក សែនសូនីតា
រូបភាពថ្មី ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T