ក្រោយផ្ទុះ រងអយុត្តិធម៌ ស្រាប់តែពេលនេះ យឿន ពិសី សុំឲ្យឈប់វែកញែក តទៅទៀត ព្រោះតែ...

//s9.kh1.co/99/99e00644e658dd04a8bd29f99290a96969855d17.jpg
តារា & កម្សាន្ដ

 ០៨-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រោយផ្ទុះរង អយុត្តិធម៌ ព្រោះតែ មិនបានឡើងឆាកដូចអ្នកផ្សេង ពេលនេះ យឿន ពិសី ស្រាប់តែ យឿន ពិសី សុំឲ្យបងប្អូនឈប់វែកញែក

រាជធានីភ្នំពេញ ៖ ក្រោយបាន រៀបរាប់ដោយទឹកភ្នែក ពីបញ្ហាក្រោយខ្នង នៃការទទួលបានពានរង្វាន់ Cambodia's Cambodia Got Talent រួចមក តារាចម្រៀង យឿន ពិសី បានត្រឹមទទួលឈ្មោះជាម្ចាស់ជ័យលាភី បានពានត្រឹមទុកមើល ហើយមិនមែនកម្មពិធីណា ហា៊នហៅខ្លួនឲ្យឡើងឆាក ដូចអ្នកផ្សេងឡើយ ដោយរឿងហេតុនេះ ខ្លួនលាក់ទុកអស់ ៦ឆ្នាំរួចហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែបន្ទាប់ពី រឿងនេះល្បីឈូឆរ ធ្វើឲ្យមហាជនវែកញែក ថានេះពិតជា អយុត្តិធម៌ណាស់ ព្រោះតែជា ជនពិការ រូបរាងមិនស្អាតបាតដូចគេ ត្រូវមានកម្មវិធីជាច្រើនច្រានចោល ទុកសមត្ថភាពជំនាញសម្លេងដ៏ក្រអួនក្រអៅ របស់លោក មួយចំហៀងបាត់នោះ ស្រាប់តែពេលនេះ រូបលោកបាន បែរជានិយាយដោយបើកចំហ ឲ្យបងប្អូនឈប់វែកញែកតទៅទៀត ព្រោះតែខ្លួនបាន ចូលខ្លួននិយាយច្បាស់លាស់អស់ហើយ។

គួរបញ្ជាក់ថា  តារាចម្រៀង យឿន ពិសី បានទម្លាយប្រាប់យ៉ាងដូច្នេះថា ៖

បងប្អូនពុកម៉ែជាទីគោរពស្រលាញ់ ចាប់ពីថ្ងៃនេះតទៅខ្ញុំសូមបញ្ចប់បញ្ហាទាំងអស់ដែលខ្ញុំនិយាយពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុន ហង្សមាស ជាមួយខ្ញុំត្រឹមតែប៉ុណ្ណេះព្រោះខ្ញុំក៏បានចូលខ្លួនទៅចរចាជាមួយលោកអ៊ំអគ្គនាយករួចរាល់ហើយដែរខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹងយល់ក៏ដូចជាបានទទួលជ្រាបនៅរឿងនេះផងសូមពុកម៉ែបងប្អូននឹងសារព័ត៌មានទាំងអស់មិនបាច់ព្យាយាមវែកញែកអ្វីទៀតនោះទេ ព្រោះពេលនេះខ្ញុំបានដោះស្រាយបញ្ហានេះរួចហើយ ជាទីបញ្ចប់ខ្ញុំសូមអរគុណទៅដល់ពុកម៉ែបងប្អូនដែលតែងតែស្រឡាញ់គាំទ្ររូបខ្ញុំបាទកន្លងមកសូមគោរពជូនពរបងប្អូនពុកម៉ែមាមីងទាំងអស់ឲ្យជួបប្រទះតែសុខចម្រើនជោគជ័យគ្រប់ភារកិច្ចការងារជាពិសេសជៀសផុតពីជំងឺឆ្លងដ៏កាចសាហាវ COVID 19 នេះផង៕

យឿន ពិសី

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

យឿន ពិសី
យឿន ពិសី
យឿន ពិសី
យឿន ពិសី
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
យឿន ពិសី
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T