ស្ពានដែលធ្វើឡើងពីកញ្ចក់ ផ្លូវដើរដ៏ស្ដើង លើរយៈកំពស់ ៣៩៦ម៉ែត្រពីដី ដែលធ្វើឲ្យអ្នកភ្ញៀវទេសចរណ៍ យ៉ាងច្រើនមានអារម្មណ៍ ស្រៀវពោះ នឹងរន្ធត់ ព្រោះពេលដែលមើលចុះក្រោម អាចមើលធ្លុះដល់បានជ្រោះថ្មដ៏ជ្រៅ។

រមណីយដ្ឋាននេះ បានចាប់ផ្ដើមសម្ពោធបើកឲ្យចូលលេងកំសាន្ដ កាលពីថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ។ ស្ពានថ្មីដ៏អស្ចារ្យមួយនេះ អាចមើលឃើញទិដ្ឋាភាពជួរភ្នំនៅអឺរ៉ុប តែអាចធ្វើឲ្យយើងវិលមុខ ដោយសារតែកំពស់របស់វា។ មានតែអ្នកដែលមានភាព ក្លាហានគ្រប់គ្រាន់តែប៉ុណ្ណោះ ដែលអាចមកឈរលើស្ពាននេះបាន។ ផ្លូវដើររបស់ស្ពាន គឺអាចមើលធ្លុះចុះទៅដល់ក្រោម នៅពេលដែលយើងដើរពីលើស្ពាននោះ ហាក់ដូចជាយើងដើរលើអាកាសអញ្ចឹងដែរ។

ស្ពានកញ្ចក់មួយនេះមានទីតាំងជិត ក្រុង Schladming រដ្ឋ Styria ប្រទេសអូទ្រីស ដែលតភ្ជាប់កញ្ចក់ចំនួន ១៤ផ្ទាំង។ ស្ពាននេះមានប្រវែងប្រហែលជា ១០០ម៉ែត្រ ដែលប្រើពេលអស់ ៦ខែក្នុងការសាងសង់វាឡើង ហើយវាគឺជាស្ពានដែលខ្ពស់ បំផុតក្នុងប្រទេសអូទ្រីសហើយ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ រមនីយដ្ឋានមួយនេះ? តើប្រិយមិត្តចង់ទៅទស្សនៈកិច្ចនៅទីនោះដែរ ឬ ទេ? សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

















កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]