ជីវិតមនុស្សមានចុះ មានឡើង! ប៉ុន្មានឃ្លានេះ ពីបវរកញ្ញាកម្ពុជា រ៉េត សារីតា ចាក់ដោតមិនស្ទើរ

//s9.kh1.co/b2/b2655029eed8a39ed54625c5cedee097f11737ba.jpg
តារា & កម្សាន្ដ

 ០២-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

បេក្ខភាពបវរកញ្ញាកម្ពុជា រ៉េត សារីតា ពោលពាក្យប៉ុន្មានឃ្លានេះ ចាក់ដោតមិនស្ទើរ រហូតធ្វើឲ្យមហាជន និងអ្នកគាំទ្រផ្ទុះការងើយឆ្ងល់គ្រប់ៗគ្នា

សហរដ្ឋអាមេរិក: ក្រោយបញ្ចប់បេសកកម្មតំណាងជាតិបានយ៉ាងល្អ ក្នុងនាមជាបេក្ខភាពកម្ពុជា កញ្ញា រ៉េត សារីតា បវរកញ្ញាឯកចក្រវាលកម្ពុជា ក៏បានបន្តសកម្មភាពរបស់ខ្លួននៅលើទឹកដីសហរដ្ឋអាមេរិក ដែលបានធ្វើឲ្យហ្វេនៗ និងប្រិយមិត្ត ដែលជាអ្នកស្រលាញ់ចូលចិត្តនាងចាប់អារម្មណ៍ និងនាំគ្នាស្ងើចសរសើរយ៉ាងខ្លាំងចំពោះកញ្ញា រ៉េត សារីតា ផ្ទាល់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួន កញ្ញារ៉េត សារីតា បវរកញ្ញាឯកចក្រវាលកម្ពុជា ឆ្នាំ២០២០ ក៏បានសរសេរសំណេរចាក់ដោតមួយឃ្លា ដែលធ្វើឲ្យអ្នកគាំទ្រមានការនើយឆ្ងល់ជាខ្លាំង ដោយកញ្ញាបានសរសេរយ៉ាងដូច្នេះថា៖

កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា

ជីវិតមនុស្សមានចុះ មានឡើង មានឧបសគ្គ មានគេពេញចិត្តនិងមិនពេញចិត្ត។ ខ្ញុំយល់ឃើញថាវាជារឿងធម្មតាក្នុងជីវិត ហេតុនេះហើយរឿងខ្លះដែលមើលទៅគ្មានប្រយោជន៍ដល់ខ្លួនឯងនិងមនុស្សជាទីស្រឡាញ់ទេ រៀនអត់ធ្មត់ធ្វើមិនដឹងមិនឮ មើលរំលងទៅ វាប្រសើរជាង។ មិនប៉ះពាល់ដល់អ្នកដទៃហើយ សប្បាយផ្លូវចិត្តយើងទៀត។ (អប្សុកក្នុងយន្តហោះពេក សរសេរលេងៗខ្លះទៅណា) Goodnight from Utah

កញ្ញា រ៉េត សារីតា

សូមបញ្ជាក់ផងដែលថា ក្រោយបញ្ចប់ភារ:កិច្ច និងការចំណាយពេលវេលាផ្ទាល់ខ្លួនរួចរាល់ កញ្ញា រ៉េត សារីតា បវរកញ្ញាឯកចក្រវាលកម្ពុជា នឹងត្រលប់មកកាន់មាតុភូមិកម្ពុជានាពេលឆាប់ៗខាងមុខនេះ៕

ចង់ជ្រាបឲ្យកាន់តែច្បាស់ជាងនេះ ទៅទៀតនោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
រ៉េត សារីតា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T