សូម្បីតែបណ្តើរកង់ ក៏តារាចម្រៀង មាស សុខសោភា ជះរាងស្អាត ដែរ

//s9.kh1.co/d0/d0342a1727171640d48b4d1797b3017dcd013fc4.jpg
តារា & កម្សាន្ដ

 ៣០-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ឈានចូលដល់ ថ្ងៃអាទិត្យដែលជាថ្ងៃសម្រាកនេះ មាស សុខសោភា បានឆ្លៀតពេលវេលា ជិះកង់ហាត់ប្រាណ ដោយបង្ហាញសម្រស់ស្អាត ខ្លាំងទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។

ភ្នំពេញ៖ មាស សុខសោភា គឺជាតារាចម្រៀងជើងចាស់មួយរូប ដែលទទួលបានការគោរពស្រលាញ់ខ្លាំងពីសំណាក់បងប្អូនអ្នកគាំទ្រជាច្រើននាក់ មិនថាក្មេង ចាស់ ប្រុស ស្រី សុទ្ធសឹងតែគាំទ្រតារារូបនេះពេញបេះដូងតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង តារាស្រីរូបនេះមិនត្រឹមតែមានសំនៀងពិរោះ និងស្រទន់នោះទេ ក្រៅពីនេះ កញ្ញាក៏បានថែរក្សារូបរាង និងសម្រស់បានល្អទៀតផង ដោយគ្រប់គ្រង់របបអាហារ ក៏ដូចជាហាត់ប្រាណជាប្រចាំ ដែលធ្វើឲ្យរូបរាងនៅតែស្អាត និងក្មេងជាងវ័យផងដែរ។

ដោយឡែក នៅក្នុងថ្ងៃអាទិត្យដែលជាថ្ងៃសម្រាកនេះ មាស សុខសោភា បានឆ្លៀតពេលវេលា ជិះកង់ហាត់ប្រាណ ដើម្បីរក្សាសុខភាពឲ្យនៅតែល្អ និងស្អាត​ដូចដើម ហើយអ្វីដែលកាន់តែពិសេសនោះ គឺនៅពេលដែល តារាស្រីរូបនេះបណ្តើរកង់គឺ បង្ហាញនូវសម្រស់ដ៏ស្អាតជាមួយនឹងឈុតហាត់កីឡា ដោយរូបរាងកញ្ញាគឺស្អាតខ្លាំងមែនទែន ដៃជើងគឺស្រឡូនតែម្តង ចំណែកសាច់គឺសខ្ចី ហើយនិងក្បាលពោះគឺរាងស្មើធេង អាចនិយាយថាគឺពិតជាល្អឥតខ្ចោះគ្មានទាស់អ្វីឡើយ។

ចំណែកហ្វេនៗវិញក៏បានសរសើរតារាស្រីរូបនេះ ដែលរក្សាភាពក្មេងជាងវ័យ និងរូបរាងបានដដែល​ទោះបីជាមានវ័យរាងបន្តិចមែនក្តី៕

សូ​មចូលទស្សនារូបភាពខាងក្រោម៖

មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា(រូបថ្មី)
មាស សុខសោភា(រូបថ្មី)
មាស សុខសោភា(រូបថ្មី)
មាស សុខសោភា(រូបថ្មី)
មាស សុខសោភា(រូបថ្មី)
មាស សុខសោភា(រូបថ្មី)
មាស សុខសោភា(រូបថ្មី)
មាស សុខសោភា(រូបថ្មី)
មាស សុខសោភា
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T