គ្រាន់តែថតម៉ូតស្អាតម្លឹងហើយ ចុះទម្រាំ Patricia ក្លាយជាកូនក្រមុំពិត មិនកើតព្រះនាងហើយទេ?

//s9.kh1.co/91/912c38e4ac519184e4a3da79ac822640578ce804.jpg
តារា & កម្សាន្ដ

 ៣០-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ជាតារាស្រីវ័យក្មេងមានសម្រស់ស្រស់ស្អាត នាង Patricia Good កំពុងទាក់ទាញខ្លាំងក្នុងឈុតកូនក្រមុំបែបនេះ។

ថៃ៖ បើនិយាយាពី តារាសម្ដែងស្រី Patricia Good គឺជាតារាវ័យក្មេងមួយរូបក្នុងរង្វង់សិល្បៈថៃ ដែលបច្ចុប្បន្នកំពុងតែមានឈ្មោះបោះសម្លេងខ្លាំង ជាមួយសមត្ថភាពដ៏ពូកែ និងការលេងស្ទាយ៍តុបតែងខ្លួនថ្មីៗប្លែក ស្អាតទាក់ទាញគ្រប់ពេល មិនថាកាលៈទេសៈបែបណាក៏ដោយ ក៏នាងតែងតែត្រូវបានមហាជនពោលពាក្យសរសើរពីនាងជាញឹកញាប់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះ តារាស្រីដ៏ស្រស់ស្អាតរូបនេះ ទើបតែបានបង្ហោះរូបភាពប៉ុន្មានសន្លឹក នៅលើគណនី IG ជាមួយនឹងស្ទីលថតរូប តុតតែងខ្លួនក្នុងឈុតកូនក្រមុំ ជាច្រើនឈុតពិតជាសាកសម និង ពិតជាស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន គួរបញ្ជាក់ផងដែរថានេះនាងគ្រាន់តែ ជារ៉ូបសម្លៀកបំពាក់កូនក្រមុំនៃការថតម៉ូដឱ្យម៉ាកសម្លៀកបំពាក់ដ៏ល្បីមួយប៉ុណ្ណោះ ប៉ុន្តែបានធ្វើឲ្យនាងលេចធ្លោនិងស្រស់ស្អាតមិនស្ទើរ។

ទន្ទឹមនឹងរូបភាពដ៏ស្រស់ស្អាតប្រៀបដូចជាព្រះនាង មួយនេះ ហ្វេនៗជាច្រើន បានសម្ដែងភាពពេញចិត្ត និងកោតសរសើរចំពោះនាង ក្នុងការបង្ហាញរូបភាពដ៏ទាក់ទាញ ដែលកាន់តែមានមន្តស្នេហ៍ខ្លាំងឡើង លេងឲ្យមនុស្សជាច្រើន មើលសឹងមិនដាក់ភ្នែក ជាមួយនឹងសម្រស់ក្នុងភាពក្មេងវ័យរបស់នាង ផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖

Patricia Good
Patricia Good
Patricia Good
Patricia Good
Patricia Good
Patricia Good
Patricia Good
Patricia Good
Patricia Good
Patricia Good
Patricia Good
Patricia Good
Patricia Good
Patricia Good
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T