អ្នកណាខ្លះហ្វេន Avengers? OPPO RENO5 Marvel Edition ចំនួនមានកំណត់ ប្រញាប់ឡើងដើម្បីក្លាយជាម្ចាស់ស្មាតហ្វូនដ៏ខ្លាំងក្លា

//s9.kh1.co/d3/d3a82ce7e8b0df374f274e825a29241fdb6a8ed7.jpg
បច្ចេកវិទ្យា

 ២៨-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

កាន់តែប្លែក ធានាថាលើកនេះពិតជាអស្ចារ្យ ដោយ OPPO បានសហការគ្នាជាមួយនឹង Marvel ក្នុងការបង្កើតស្មាតហ្វូនហេរូ គឺ OPPO RENO5 Marvel Edition ដើម្បីជាការបង្ហាញនូវបទពិសោធន៍ថ្មីដ៏វិសេសវិសាល ប្រៀបដូចជាការប្រមូលយកថាមពលដ៏អស្ចារ្យទាំងអស់ពី Super Heroes មករួមបញ្ចូលតែមួយជាមួយនឹងស្មាតហ្វូន OPPO Reno5 ដែលបង្កើតបានជាអនុភាពខ្លាំងក្លា ដែលមិនធ្លាប់មានលើស្មាតហ្វូនដទៃ។

ភ្នំពេញ៖ កាន់តែប្លែក ធានាថាលើកនេះពិតជាអស្ចារ្យ ដោយ OPPO បានសហការគ្នាជាមួយនឹង Marvel ក្នុងការបង្កើតស្មាតហ្វូនហេរូ គឺ OPPO RENO5 Marvel Edition ដើម្បីជាការបង្ហាញនូវបទពិសោធន៍ថ្មីដ៏វិសេសវិសាល ប្រៀបដូចជាការប្រមូលយកថាមពលដ៏អស្ចារ្យទាំងអស់ពី Super Heroes មករួមបញ្ចូលតែមួយជាមួយនឹងស្មាតហ្វូន OPPO Reno5 ដែលបង្កើតបានជាអនុភាពខ្លាំងក្លា ដែលមិនធ្លាប់មានលើស្មាតហ្វូនដទៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយបើយោងតាមផេគហ្វ៊េសប៊ុកផ្លូវការរបស់ ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា បានបង្ហោះកាលពីថ្មីៗនេះ ស្មាតហ្វូន OPPO RENO5 Marvel Edition គឺមានតម្លៃខ្លួនត្រឹមតែ ៣៩៩ដុល្លារ ពិតជាពិសេសខ្លាំងមែនទែន បើប្រៀបធៀបទៅនឹងសមត្ថភាព និងការរចនាដ៏កម្របែបនេះ។

  ស្មាតហ្វូន OPPO RENO5 Marvel Edition
  ស្មាតហ្វូន OPPO RENO5 Marvel Edition

ជឿថាមានអ្នកគាំទ្ររបស់ Marvel ក៏ដូចជា OPPO មិនតិចនោះទេ ដែលកំពុងតែឆ្ងល់ និងចង់ដឹងអំពីសមត្ថភាពពិសេសៗលើស្មាតហ្វូនហេរូ OPPO RENO5 Marvel Edition ។ ហើយខាងក្រោមនេះ ជាអ្វីដែលយើងជឿថា ប្រសិនបើហ្វេន Avengers បានឃើញ គ្មានថ្ងៃនឹងដកចិត្តពីស្មាតហ្វូនហេរូនេះបាននោះទេ។

·         រចនាបថ ៖ គឺជាការបំផុសគំនិត និងទទួលការចាប់អារម្មណ៍ខ្លាំងក្នុងឈុត Quantum Suits នៅក្នុងភាពយន្ត Avengers: Endgame

·         ផ្នែកខាងក្រោយ ៖ ត្រូវបានរំលេចឡើងដោយរចនាបថតំណាងឲ្យ Avengers ស្ទើរទាំងស្រុងចម្រុះចំនួន ៤ ពណ៌ គឺមានពណ៌ខ្មៅ , ពណ៌ប្រផេះ , ពណ៌ទឹកប្រាក់ និងពណ៌ក្រហម ភ្លឺរលោងទាក់ភ្នែកបង្ហាញភាពខុសប្លែកពីគេ អមមកជាមួយនិមិត្តសញ្ញាអក្សរ «A» ដែលជានិមិត្តសញ្ញាតំណាងឲ្យ ​ Avengers

·         តួខាងក្រោយ ៖ រចនាបថឡើងជារាងអក្សរ «X» ជា Logo តំណាងឲ្យតួអង្គ Superhero Black Widow និងបន្ស៊ីគ្នាជាមួយនឹងនិមិត្តសញ្ញា Avengers

·         អេក្រង់ ៖ ដោយឡែកនៅលើ Home Screen នៃកម្មវិធីនីមួយៗរបស់ OPPO ក៏បានរចនាជំនួសដោយ Avengers Quantum Suits របស់ Marvel ផងដែរ។ អាចនិយាយបានថា នៅពេលលោកអ្នកចាប់កាន់គឺប្រៀបដូចមានអារម្មណ៍ស្និទ្ធស្នាលនៅក្នុងពិភព Marvel អ៊ីចឹង។ មិនតែប៉ុណ្ណោះ OPPO ក៏បានបន្ថែមរូបភាពចំនួន ៦ ស្ទីលដល់ហ្វេនៗរបស់ Marvel អាចជ្រើសរើសដាក់នៅលើ Lock Screen Wallpaper

  ស្មាតហ្វូន OPPO RENO5 Marvel Edition
  ស្មាតហ្វូន OPPO RENO5 Marvel Edition

យ៉ាងណាមិញ បើក្រឡេកទៅមើលលក្ខណៈពិសេសផ្នែកខាងក្នុង និងបច្ចេកវិទ្យាទំនើបៗរបស់ OPPO RENO5 Marvel Edition គឺបំពាក់មកជាមួយអេក្រង់លាតរាបស្មើទំហំ 6.4 អ៊ីញ ប្រភេទ AMOLED កម្រិត Full HD+ ជាមួយកម្រិតអេក្រង់ Refresh Rate 90Hz បច្ចេកវិទ្យាសាកថ្មល្បឿនលឿនរហ័ស 50W និងបច្ចេកវិទ្យាស្កេនក្រយៅដៃនៅលើអេក្រង់ផងដែរ។

សម្រាប់កម្លាំងម៉ាស៊ីន OPPO RENO5 Marvel Edition ប្រើប្រាស់បន្ទះឈីប Snapdragon 720G គួបផ្សំជាមួយ RAM ទំហំ 8GB និងអង្គផ្ទុកទិន្នន័យទំហំ 128GB ។ លើសពីនេះ សូម្បីតែឆ្នាំងសាក កាសខ្សែ ស្រោមការពារ និងម្ជុលចាក់ SIM ដែលមាននៅក្នុងប្រអប់របស់ របស់ OPPO RENO5 Marvel Edition ក៏រចនាឡើងតាមលំនាំដើមរបស់ Avengers ផងដែរ ។

  ស្មាតហ្វូន OPPO RENO5 Marvel Edition
  ស្មាតហ្វូន OPPO RENO5 Marvel Edition

គួរបញ្ជាក់ផងដែរថា សម្រាប់ភាពយន្តដ៏ល្បីពាសពេញពិភពលោក​ Marvel’s Avengers ក្នុងឈុតតួអង្គ Black Widow ដែលហ្វេនៗនិយមទស្សនានេះឃើញថា បានត្រៀមនឹងចាក់បញ្ចាំងនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ នៅជុំវិញពិភពលោក។

ដូច្នេះ សម្រាប់ហ្វេនៗ Avengers នៅរារែកអីទៀត? មិនមែនគ្រប់គ្នាសុទ្ធតែអាចក្លាយជាម្ចាស់កម្មសិទ្ធរបស់ស្មាតហ្វូនហេរូនេះទេ ដូច្នេះមិនត្រូវឲ្យឱកាសនេះរំលងផុតទៅដោយងាយៗឡើយ ព្រោះចំនួនមានកំណត់ណា៎!

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖

  ស្មាតហ្វូន OPPO RENO5 Marvel Edition
  ស្មាតហ្វូន OPPO RENO5 Marvel Edition
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T