អ៊េមហ្មង! Himalayan ចាក់សាំងមួយពេញជិះបាន ៤៥០គីឡូម៉ែត្រ ខ្លាំងគ្រប់ស្ថានភាពផ្លូវ សក្តិសមបំផុតសម្រាប់ដំណើរកម្សាន្តបែបផ្សងព្រេង

//s9.kh1.co/1c/1c830643fe79c8f07c50708cad42d8cb34f00654.jpg
យានជំនិះ

 ២៧-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ម៉ូតូ Himalayan ជាគម្រូនៃភាពសាមញ្ញ និងសមត្ថភាពមួយព្រោះតែរូបរាងរបស់វា ដោយមានការរចនាពោរពេញដោយភាពរឹងមាំ និងគុណភាពផលិតខ្ពស់។ វាសក្ដិសមនឹងការធ្វើដំណើរទេសចរណ៍បែបផ្សងព្រេង ជាពិសេសគឺ ម៉ាស៊ីនរបស់វាសក្ដិសមនឹងការធ្វើដំណើរផ្លូវឆ្ងាយ។

ភ្នំពេញ៖ ម៉ូតូ Himalayan ជាគម្រូនៃភាពសាមញ្ញ និងសមត្ថភាពមួយព្រោះតែរូបរាងរបស់វា ដោយមានការរចនាពោរពេញដោយភាពរឹងមាំ និងគុណភាពផលិតខ្ពស់។ វាសក្ដិសមនឹងការធ្វើដំណើរទេសចរណ៍បែបផ្សងព្រេង ជាពិសេសគឺ ម៉ាស៊ីនរបស់វាសក្ដិសមនឹងការធ្វើដំណើរផ្លូវឆ្ងាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ម៉ូតូ Himalayan
  ម៉ូតូ Himalayan

ជាមួយរូបរាងតួខ្លួនសាមញ្ញ  កន្លែងដាក់ដៃនិងជើង ក៏ដូចជាកែបអង្គុយរាបស្មើនិងកោងបន្ដិច ធ្វើឱ្យម៉ូតូមួយនេះងាស្រួលដល់អ្នកបើកបរ អំណោយផលដល់ការជិះក្នុងផ្លូវឆ្ងាយ ហើយក៏ជាជម្រើសដ៏ល្អក្នុងការធ្វើដំណើរនៅទីជនបទ និងក្រុងតូចៗផងដែរ។

ម៉ូតូនេះក៏ត្រូវបានបំពាក់ដោយឧបករណ៍ប្រើប្រាស់សម្រាប់ដំណើរកម្សាន្ត ដូចជា ចង្អើរដែកខាងក្រោយសម្រាប់ដាក់ឥវ៉ាន់ ធុងធំ និងកាបូបគូសងខាងសម្រាប់ដាក់វ៉ាន់ រួមទាំងកន្លែងដាក់ធុងសាំងសាគួរផងដែរ។

Himalayan មានចំណុះធុងសាំងធំ ដោយផ្ទុកបាន ១៥លីត្រ ដោយអាចទ្រទ្រង់ការធ្វើដំណើរចម្ងាយឆ្ងាយដល់ទៅ ៤៥០ គីឡូម៉ែត្រឯណោះ។ វាក៏មានឧបករណ៍តាមដានល្បឿនបើកបរ សីតុណ្ហភាពបរិយាកាស ពេលវេលាធ្វើដំណើរ ពេលវេលាសម្រាក និងទិសដៅធ្វើដំណើរថែមទៀតផង។

  ម៉ូតូ Himalayan
  ម៉ូតូ Himalayan

ថាមពលនៃការធ្វើដំណើររបស់ម៉ូតូនេះ គឺមានភាពរលូនដូចទៅនឹងខ្សែស្រឡាយរបស់ ម៉ូតូ Royal Enfield ឯទៀតៗដែរ។ ចំណែកការបើកបរក្នុងល្បឿនយឺត វាចំណាយពេលតិចតួចប៉ុណ្ណោះ ដើម្បីជិះផុតចរាចរណ៍ចង្អៀតៗនៅក្នុងក្រុង  ចំណែកឯការធ្វើដំណើរលើផ្លូវធំវិញ វាអាចរត់ក្នុងល្បឿន ៨០-១០០ គីឡូម៉ែត្រ/ម៉ោង ដោយចំណាយពេលខ្លីតែប៉ុណ្ណោះ។ ហើយបើបន្ថែមហ្គែរតែបន្ដិច អ្នកនឹងឃើញល្បឿនវាឡើងដល់ទៅ ១២០ គីឡូម៉ែត្រ/ម៉ោង ឯណោះ។

ចំពោះការបើកបរ Himalayan ត្បិតថាវាមានកម្ពស់កែបអង្គុយទាប (បើប្រៀបធៀបទៅម៉ូតូទេសចរណ៍បែបផ្សេងព្រេងឯទៀត) គួបផ្សំជាមួយនឹងដៃចង្កូតងាយស្រួលដាក់ដៃ និងឈ្នាន់សម្រាកជើងងាយស្រួល ធ្វើឱ្យម៉ូតូ Himalayan មួយគ្រឿងនេះ បើកបរនៅទីប្រជុំជន ឬក្រុងតូចៗនឹងទទួលបានអារម្មណ៍យ៉ាងល្អ ហើយកាន់តែពិសេសជាងនេះទៅទៀត គឺការធ្វើដំណើរទេសចរណ៍លើផ្លូវដ៏វែងឆ្ងាយតែម្ដង។

ម៉ូតូដ៏ល្អរបស់ Royal Enfield អាចនាំអ្នក ទៅកាន់កន្លែងដែលអ្នកចង់ទៅ ទាំងលើផ្លូវធម្មតា និងផ្លូវលំ (off-road)។ ធ្វើដំណើរលើផ្លូវដ៏មានឧបសគ្គ ជាមួយនឹង Royal Enfield Himalayan

  ម៉ូតូ Himalayan
  ម៉ូតូ Himalayan
  ម៉ូតូ Himalayan
  ម៉ូតូ Himalayan
  ម៉ូតូ Himalayan
  ម៉ូតូ Himalayan
  ម៉ូតូ Himalayan
  ម៉ូតូ Himalayan
  ម៉ូតូ Himalayan
  ម៉ូតូ Himalayan
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T