ពេលនេះ Bro KH ចេញសុំទោសជាសាធារណ និងសុំបញ្ចប់រឿងត្រឹមប៉ុណ្ណេះ យកពេលព្យាបាលជំងឺ(មានវីដេអូ)

//s9.kh1.co/de/ded25ac132e5ba1def460a672ef9a4af099c51b0.jpg
តារា & កម្សាន្ដ

 ២៦-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ក្រោយទទួល លិខិតអញ្ជើញរួច ពេលនេះ Bro KH បានចេញវីដេអូសុំទោស ជាសាធារណៈ នូវរាល់កំហុសខុសឆ្គងពាក្យសម្តីមិនគួរសម

រាជធានីភ្នំពេញ ៖ ក្រោយទទួលបាន លិខិតអញ្ជើញ ពីសង្កាត់ហើយ ពេលនេះ Bro KH និងអតីតសង្សារ បានព្រមព្រៀងគ្នា សម្រួលគ្នា ដោយរូបលោក បានចេញសុំទោស ជាសាធារណៈ ចំពោះអតីតសង្សារ និងគ្រួសារ ដែលបានប្រើពាក្យ មិនសូវសមរម្យ ក្នុងវីដេអូរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ Bro KH បានបញ្ជាក់ថា អ្នកទាំងពីរមិនមែនជា ប្តីប្រពន្ធគ្នាឡើយ ត្រឹមតែជា សង្សារដែលរស់នៅជាមួយគ្នា អស់រយៈពេល ១ឆ្នាំ៨ខែតែប៉ុណ្ណោះ តែដោយសារ រកឃើញថា មិនសូវចុះសម្រុង ទើបធ្វើឲ្យខ្លួននិងអតីត បានដើរដល់ផ្លូវបែកគ្នា តែចៃដន្យអី ខ្លួនបានឃើញ រូបនាង ដាក់Relationship ទើបធ្វើឲ្យខ្លួនខឹងខ្លាំង ព្រោះទើបនឹងបែកគ្នាសោះ នាងក៏ប្រកាសមានទំនាក់ទំនងថ្មី ផ្ទុយទៅវិញ ការពិតនោះគឺ ការដាក់បែបនេះ ក្នុងន័យ ដើម្បីកុំឲ្យបុរសៗឆាតទៅរញ៉េរញ៉ៃ។

គួរបញ្ជាក់ផងដែរថា Bro KH បានសំណូមពរ ឲ្យបងប្អូនទាំំងអស់ក្នុងបណ្តាញសង្គម ឈប់វាយប្រហារអតីតសង្សារខ្លួន បន្តទៀត ព្រោះរឿងទាំងអស់កើតឡើង ដោយកំហឹងមួយត្របក ហើយបញ្ហានេះ បានដោះសា្រយរួចអស់ហើយ និងត្រូវបញ្ចប់សព្វគ្រប់ត្រឹមប៉ុណ្ណេះ ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Bro KH
Bro KH
Bro KH
Bro KH
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T