ថ្ងៃសីល ថ្ងៃជ័យ! ក្រោយអ្នកមានគុណស្រោចទឹកផ្តល់មង្គលសិរីសួស្តីឲ្យរួច វ៉ាន់ នីឡា ប្តូរឈ្មោះទៅជា..

//s9.kh1.co/31/3186daa67a27948c6c3a308913864b5e4329c37f.jpg
តារា & កម្សាន្ដ

 ២៦-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រោយអ្នកមានគុណស្រោចទឹកផ្តល់សិរីសួស្តីឲ្យរួច វ៉ាន់ នីឡា ប្តូរឈ្មោះទៅជាវ៉ាន់ មួយហុីអុីលីស ធ្វើឲ្យមហាជននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលជាខ្លាំង

ភ្នំពេញ: ជឿជាក់ថា ប្រិយមិត្ត និងពុកម៉ែ បងប្អូន ច្បាស់ណាស់ជាធ្លាប់បានឮឈ្មោះ និងស្គាល់នៅវត្តមានរបស់តារាកំប្លែងស្រីវ័យក្មេងដ៏ល្បីគឺ កញ្ញា វ៉ាន់ នីឡា ដែលត្រូវជាកូនស្រីបង្កើតរបស់លោកតា វុិចទ័រ ជាអ្នកដឹកនាំក្រុមកំប្លែង និងសម្តែងប្រចាំនៅក្នុងស្ថានីយទូរទស្សន៍ CTN ដ៏ល្បីឈ្មោះម្នាក់ផងដែលនោះ និងតែងតែធ្លាប់បានលេចមុខតាមការសម្តែងកំប្លែងអប់រំនានាផងនោះ ដោយកាលពីពេលថ្មីៗនេះ យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់កញ្ញា បានបង្ហោះសារមួយឃ្លា ដោយបានប្រាប់ដល់ហ្វេនៗដែលជាអ្នកនិយមគាំទ្រកញ្ញា ក្នុងបណ្តាញសង្គមយ៉ាងដូច្នេះថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កញ្ញា វ៉ាន់ នីឡា
កញ្ញា វ៉ាន់ នីឡា

ថ្ងៃនេះថ្ងៃសីល ១៥កើត ខែជេស្ន ពេញបូណ៌មី 🌞 ប៉ាម៉ាក់បានស្រោចទឹកអោយពរជ័យ ហើយក៏បានប្ដូរឈ្មោះពី វ៉ាន់ នីឡា ទៅ ✨ វ៉ាន់ មួយហុីអុីលីស✨ ពីថ្ងៃនេះទៅបងប្អូន អាចហៅ អុីលីសបានណា សូមអរគុណ🙏🏻♥️

កញ្ញា វ៉ាន់ នីឡា

សូមបញ្ជាក់ផងដែលថា ក្រោយហ្វេនៗដែលជាអ្នកគាំទ្រកញ្ញា បានអានសារនេះរួច ក៏បានបញ្ចេញមតិដោយបានកែមកហៅកញ្ញា វ៉ាន់នីឡា ថាអុីលីសៗ ពាសពេញប្រអប់ Comment ផ្ទាល់តែម្តង៕

ចង់ដឹងថាតើកញ្ញាវ៉ាន់ មួយហុីអុីលីស ឬ កញ្ញា វ៉ាន់ នីឡា ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

កញ្ញា វ៉ាន់ នីឡា
កញ្ញា វ៉ាន់ នីឡា
កញ្ញា វ៉ាន់ នីឡា
កញ្ញា វ៉ាន់ នីឡា
កញ្ញា វ៉ាន់ នីឡា
កញ្ញា វ៉ាន់ នីឡា
វ៉ាន់ នីឡា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T