នេះគឺជារឿងងាយបំផុត ដើម្បីបំបាត់ការរមាស់ បន្ទាប់ពីត្រូវមូសខាំ គឺយើងគ្រាន់តែប្រើប្រាស់ ឧបករណ៏សាមញ្ញមួយ នៅក្នុងផ្ទះបាយតែប៉ុណ្ណោះ។

យោងតាមប្រភពព័ត៌មាន Rocketnews24 របស់ប្រទេសជប៉ុន បានឲ្យដឹងថា ដើម្បីបំបាត់ការរមាស់ បន្ទាប់ពីត្រូវមូសខាំ គឺយើងត្រូវប្រើប្រាស់ស្លាបព្រាដែកធម្មតា ដោយយកវាទៅជ្រលក់ នៅក្នុងទឹកក្តៅ បន្ទាប់មកយកវាទៅផ្តិត ត្រង់កន្លែងដែលមូសខាំ និងចាំពី ២ ទៅ ៣នាទី រួចដកវាចេញ អ្នកនឹងបាត់រមាស់។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាវេទមន្តអ្វីនោះទេ គឺគ្រាន់តែជាវិធីសាស្រ្តមួយ ដ៏សាមញ្ញតែប៉ុណ្ណោះ ព្រោះនៅពេលដែលសត្វមូសខាំមនុស្ស វាបានចាក់បញ្ចូល នូវជាតិប្រូតេអ៊ីនម្យ៉ាង នៅក្រោមស្បែករបស់មនុស្ស ទើបវាចាប់ផ្តើមបឺតឈាម។ ជាតិប្រូតេអ៊ីននេះ គឺបង្កឲ្យស្បែកមនុស្សឡើងរមាស់ ដូច្នេះហើយកម្តៅនៃស្លាបព្រាដែក គឺបានប្រឆាំងនឹងការរមាស់ ធ្វើឲ្យការរមាស់ចុះអន់ខ្សោយម្តងបន្តិចៗ រហូតបាត់រមាស់តែម្តង៕

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]