មិនធម្មតា ប៉ះគ្នាបែបនេះ សម្រស់ សេង រដ្ឋា និង ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនចាញ់គ្នាប៉ុន្មានទេ

//s9.kh1.co/cd/cdb09a29e84f761f84603418e35efb15615e3242.jpg
តារា & កម្សាន្ដ

 ២២-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បវរកញ្ញា ប៉ះ បវរកញ្ញា មិនចាញ់គ្នាប៉ុន្មានទេ កញ្ញា សេង រដ្ឋា និង ពេជ្រ វត្តី សារ៉ាវឌ្ឍី។

ភ្នំពេញ៖  ជឿជាក់ថាអ្នកគាំទ្រភាគច្រើនបានស្គាល់ហើយពី បវរកញ្ញា​​លំដាប់​រង​ទី១​​ Miss Cambodia 2020 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងលើរូបសម្រស់របស់នាង ជាពិសេសនោះទេពកោសល្យក្នុងការសម្តែង ក៏ដូចជា តារាម៉ូដែលផងដែរ។និង កញ្ញា សេង រដ្ឋា ដែលពុកម៉ែ បងប្អូនស្គាល់ថា ជាអតីតបវរកញ្ញាលំដាប់លេខ១ ឆ្នាំ២០២០ បន្ទាប់ពីបាត់បង់ងារជាបវរកញ្ញាឯក កញ្ញា សេង រដ្ឋា ត្រូវបានមហាជនសង្កេតឃើញថា ស្រីស្អាតរូបនេះ នៅតែមានភាពសកម្មក្នុងវិថីសិល្បៈ និង ត្រូវបានផលិតកម្មមួយចំនួន​ អញ្ជើញកញ្ញា ទៅថតជាតួឯកស្រីក្នុងខ្សែភាពយន្តរបស់គេទៀតផង។     

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្នកគាំទ្រ  បានចាប់អារម្មណ៍ជាខ្លាំងក្រោបានឃើញរូបភាពប៉ុន្មានសន្លឹករបស់ សេង រដ្ឋា និង ពេជ្រ វត្តីសារ៉ាវឌ្ឍី  ក្រោយពេលពួកគេទាំងពីរបានរួមការងារជាមួយគ្នាក្នុងពេលថ្មីនេះ។  មិនតែប៉ុណ្ណោះ គេបានចាប់អារម្មណ៍ទៅលើរូបសម្រស់របស់ បររកញ្ញាទាំងពីរដួងនេះ ក្រោយពេលប៉ះគ្នាបែបនេះ គឺឃើញថាមានភាពស្រស់ស្អាតមិនចាញ់គ្នាប៉ុន្មាននោះទេ ដោយកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី មានសម្បុររាងសរ និង ផ្ទៃមុខរាងមូលស្អាតបែបស៊ិចស៊ី​ ចំណែកឯ កញ្ញា សេង រដ្ឋា មានសម្បុរស្រអែមស្រស់ មានទឹកមុខស្រទន់ និយាយរួមគឺស្រស់ស្អាតបែបម្យ៉ាងម្នាក់។

ក្នុងនោះដែរ ក្រោយហ្វេនៗឃើញរូបភាពនេះហើយ ពួកគេបានសរសើរពីរូបសម្ផស្សដ៏ស្រស់សោភារបស់តារារូបទាំងពីររូបនេះ គ្រប់គ្នាសឹងតែមិនដាច់ពីមាត់៕

សូមទស្សនារូបភាពខាងក្រោម៖

 សេង រដ្ឋា
 សេង រដ្ឋា
 សេង រដ្ឋា
 សេង រដ្ឋា
ពេជ្រ វត្តីសារ៉ាវឌ្ឍី 
ពេជ្រ វត្តីសារ៉ាវឌ្ឍី 
ពេជ្រ វត្តីសារ៉ាវឌ្ឍី 
ពេជ្រ វត្តីសារ៉ាវឌ្ឍី 
ពេជ្រ វត្តីសារ៉ាវឌ្ឍី និង សេង រដ្ឋា
ពេជ្រ វត្តីសារ៉ាវឌ្ឍី និង សេង រដ្ឋា
ពេជ្រ វត្តីសារ៉ាវឌ្ឍី និង សេង រដ្ឋា
ពេជ្រ វត្តីសារ៉ាវឌ្ឍី និង សេង រដ្ឋា
ពេជ្រ វត្តីសារ៉ាវឌ្ឍី និង សេង រដ្ឋា
ពេជ្រ វត្តីសារ៉ាវឌ្ឍី និង សេង រដ្ឋា
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T