កាលពីមុនខ្មែរឡូតធ្លាប់បានចុះផ្សាយព័ត៌មាន ពីបុរសម្នាក់ដែលបង្កើតសំលៀកបំពាក់ របស់ Iron man (Iron Man ចិនកំពុងកក្រើកពិភពអិនធើណិត) ម្តងរួចមកហើយ ប៉ុន្តែអ្វីដែលយើងនឹងស្មានមិនដល់គឺ Iron Man 3 នឹងធ្វើការថត នៅប្រទេសចិនទៀតផង។

តាមប្រភពព័ត៌មានចិនបានចុះផ្សាយប្រាប់ ប្រិយមិត្ត Iron Man ទាំងអស់អោយដឹងថា នៅពេលខាងមុខនេះ​ លោក Robert Downey Jr.  (តួអង្គ Tony Stark/Iron Man) នឹងធ្វើដំណើរមកប្រទេសចិនដើម្បី ផលិតខ្មែរភាពយន្តថ្មី ដែលមានចំនងជើងថា "Iron Man 3" ហើយ។ កាលបរិច្ឆេទនៃការថតគឺចាប់ផ្តើមនៅខែ ឧសភា ហើយ នឹងមកដល់ប្រទេសចិននៅចុងរដូវក្តៅនេះ។ កញ្ញា Fan Bing-bing តារាភាពយន្តដ៏ល្បីនៅប្រទេសចិន ក៏ត្រូវបានចូលរួមថតខ្សែភាពយន្តនេះផងដែរ។ នេះពិតជាមោទនភាព មួយរបស់ប្រទេសចិនផងដែរ។

ចុះប្រិយមិត្តចង់អោយមានការថត ភាពយន្តហូលីវូដ មកថតនៅប្រទេសកម្ពុជាអោយបានច្រើនទេ ?


គួរបញ្ជាក់ផងដែរថា កាលពីមុនក៏មានភាពយន្តហូលីវូដ មួយចំនួនបានថតនៅប្រទេសកម្ពុជាផងដែរ ដូច ៖ Tomb Raider និង Transformer 3 ជាដើម។ ទាំងនេះក៏ជាមោទនភាពមួយរបស់ប្រទេស កម្ពុជាផងដែរ ខ្មែរឡូតសង្ឃឹមថា នឹងមានភាពយន្តហូលីវូដជាច្រើនទៀតមកធ្វើការថត នៅប្រទេសកម្ពុជានាពេលអនាគត។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]