អឺរ៉ុប៖ អ្នកចាំទី Alisson របស់ក្រុមហង្សក្រហម Liverpool មិនត្រឹមតែសង្គ្រោះបាល់ប៉ុណ្ណោះទេ តែថែមទាំងបាន​តែត​បញ្ចូលទី ១គ្រាប់ ដែលបានជួយឱ្យ Liverpool ផ្តួល West Bromwich Albion ២-១ កាលពីថ្ងៃអាទិត្យ។ យោងទៅតាមគេហទំព័រទិន្នន័យ Opta បានអោយដឹងថា វាជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបដែលអ្នកចាំទី​ម្នាក់​បានតែតបាល់បញ្ចូលទីសម្រាប់ការប្រកួតដ៏ស្វិតស្វាញ។

Alisson Becker 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីការប្រកួតនេះ Alisson ដែលមានអារម្មណ៍រំជួលចិត្តបានចូលរួមគោរពឪពុករបស់គាត់​ដែលបានទទួល​មរណភាព​កាល​ពីដើមឆ្នាំនេះ ។ កីឡាករបាល់ទាត់សញ្ជាតិប្រេស៊ីលរូបនេះ បានប្រាប់ទូរទស្សន៍ Sky Sports ថា បាល់ទាត់គឺជាជីវិតរបស់ខ្ញុំ ខ្ញុំបានលេងចាប់តាំងពីខ្ញុំចងចាំថាជាមនុស្សម្នាក់នៅជាមួយឪពុកខ្ញុំ។

Alisson Becker 

West Brom ដែលនឹងត្រូវកាត់ចេញពីក្របខ័ណ្ឌ Premier League នៅចុងបញ្ចប់នៃរដូវកាលនេះបាននាំមុខនៅ​ក្នុង​ការប្រកួតកាលពីថ្ងៃអាទិត្យ ដោយកីឡាករ Hal Robson-Kanu ប៉ុន្តែ Liverpool បានរកគ្រាប់បាល់តាមស្មើវិញ​នៅតង់ទី ១ នៅពេលដែលកីឡាករ Mohamed Salah បានស៊ុតបាល់ពីចម្ងាយ៕

Alisson Becker 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]