ល្បី! អ្នកចាំទី Alisson របស់​ក្រុមហង្សក្រហម សាង​ប្រវត្តិ​សាស្រ្ដ ​ក្លាយជាអ្នកចាំទីទី១ ​ដែលរកគ្រាប់​បាល់ក្នុងការប្រកួត

//s9.kh1.co/a4/a48865f8f5459053d5da32acc04322ec958907d2.jpg
កីទ្បា

 ១៧-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

​អ្នកចាំទី Alisson របស់ក្រុមហង្សក្រហម Liverpool មិនត្រឹមតែសង្គ្រោះបាល់ប៉ុណ្ណោះទេ តែថែមទាំងបាន​តែត​បញ្ចូលទី ១គ្រាប់

អឺរ៉ុប៖ អ្នកចាំទី Alisson របស់ក្រុមហង្សក្រហម Liverpool មិនត្រឹមតែសង្គ្រោះបាល់ប៉ុណ្ណោះទេ តែថែមទាំងបាន​តែត​បញ្ចូលទី ១គ្រាប់ ដែលបានជួយឱ្យ Liverpool ផ្តួល West Bromwich Albion ២-១ កាលពីថ្ងៃអាទិត្យ។ យោងទៅតាមគេហទំព័រទិន្នន័យ Opta បានអោយដឹងថា វាជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបដែលអ្នកចាំទី​ម្នាក់​បានតែតបាល់បញ្ចូលទីសម្រាប់ការប្រកួតដ៏ស្វិតស្វាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Alisson Becker 
Alisson Becker 

បន្ទាប់ពីការប្រកួតនេះ Alisson ដែលមានអារម្មណ៍រំជួលចិត្តបានចូលរួមគោរពឪពុករបស់គាត់​ដែលបានទទួល​មរណភាព​កាល​ពីដើមឆ្នាំនេះ ។ កីឡាករបាល់ទាត់សញ្ជាតិប្រេស៊ីលរូបនេះ បានប្រាប់ទូរទស្សន៍ Sky Sports ថា បាល់ទាត់គឺជាជីវិតរបស់ខ្ញុំ ខ្ញុំបានលេងចាប់តាំងពីខ្ញុំចងចាំថាជាមនុស្សម្នាក់នៅជាមួយឪពុកខ្ញុំ។

Alisson Becker 
Alisson Becker 

West Brom ដែលនឹងត្រូវកាត់ចេញពីក្របខ័ណ្ឌ Premier League នៅចុងបញ្ចប់នៃរដូវកាលនេះបាននាំមុខនៅ​ក្នុង​ការប្រកួតកាលពីថ្ងៃអាទិត្យ ដោយកីឡាករ Hal Robson-Kanu ប៉ុន្តែ Liverpool បានរកគ្រាប់បាល់តាមស្មើវិញ​នៅតង់ទី ១ នៅពេលដែលកីឡាករ Mohamed Salah បានស៊ុតបាល់ពីចម្ងាយ៕

Alisson Becker 
Alisson Becker 
Chris
Chris Lakes (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T