នៅសុខៗ Fan Bingbing ត្រូវគេរិះគន់យ៉ាងខ្លាំង ក្រោយពីប្រើម្ដាយធ្វើរឿងបែបនេះ

//s9.kh1.co/3d/3dcdb05a5f32032629d3aacdb68aece586ef8eab.jpg
តារា & កម្សាន្ដ

 ១៧-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ថ្មីៗនេះ តារាស្រី Fan Bingbing ស្រាប់តែត្រូវបានមហាជនជាច្រើន ធ្វើការរិះគន់សាជាថ្មីទៅលើទង្វើរបស់នាង ខណៈពេលដែលនាងបានឲ្យម្ដាយរបស់ខ្លួនរុញរទេះដាក់ឥវ៉ាន់

ចិន៖ ទោះបីជាធ្លាប់មានរឿងអាស្រូវ ដែលបានប៉ះពាល់ទៅលើការងារសិល្បៈក៏ដោយ ប៉ុន្តែ តារាស្រី Fan Bingbing នៅតែត្រូវបានមហាជនជាច្រើន ចាប់អារម្មណ៍ទៅលើរាល់សកម្មភាពរបស់នាង មិនថាពេលនាងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ណាមួយ ឬនៅក្នុងជីវិតប្រចាំថ្ងៃនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ Fan Bingbing ស្រាប់តែបានបន្តក្លាយជាប្រធានបទដ៏ក្តៅគគុកនៃការពិភាក្សាពីមនុស្សជាច្រើន បន្ទាប់ពីបានឃើញរូបនាងបានបង្ហាញខ្លួននៅឯអាកាសយានដ្ឋាន ប៉ុន្តែខណៈពេលនោះ ជំនួសឱ្យការដឹកឥវ៉ាន់ដោយខ្លួនឯង តារាសម្តែងស្រី រូបនេះបែរជាឱ្យម្តាយរបស់នាងដឹកឥវ៉ាន់ឲ្យនាងទៅវិញ។

ដោយសារតែបែបនេះ ក៏មានអ្នកនិយមលេងបណ្ដាញសង្គមជាច្រើនបានបញ្ចេញមតិរិះគន់យ៉ាងសាហាវ ចំពោះសកម្មភាពរបស់ Fan Bingbing ជាពិសេសនោះ ថែមទាំងបានរិះគន់ថា នាងជាកូនស្រីមិនចេះគិតគូរពិចារណា ដែលបានឲ្យម្តាយរុញរទេះដាក់ឥវ៉ាន់ខណៈពេលកំពុងដើរបែបនេះ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖

Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
រូបភាពដែល Fan Bingbing ឲ្យម្ដាយរុញរទេះ
រូបភាពដែល Fan Bingbing ឲ្យម្ដាយរុញរទេះ
រូបភាពដែល Fan Bingbing ឲ្យម្ដាយរុញរទេះ
រូបភាពដែល Fan Bingbing ឲ្យម្ដាយរុញរទេះ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T