បវរកញ្ញា រ៉េត សារីតា ស្លៀកឈុតប៊ីគីនីពណ៌ទឹកសមុទ្រ បង្ហាញរូបរាងដ៏ទាក់ទាញមិនធម្មតា (មានវីដេអូ)

//s9.kh1.co/00/000109890ca84981c5cb9bf411e94f7f9fb56387.jpg
តារា & កម្សាន្ដ

 ១៦-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បវរកញ្ញា រ៉េត សារីតា គ្រងឈុតប៊ីគីនីពណ៌ទឹកសមុទ្រ បង្ហាញរូបរាងដ៏ទាក់ទាញមិនធម្មតា (មានវីដេអូ)

សហរដ្ឋអាមេរិក៖ បច្ចុប្បន្នកម្មវិធីប្រកួតសម្រស់ថ្នាក់ពិភពលោក Miss Universe ប្រចាំឆ្នាំ ២០២០ បានកំពុងប្រព្រឹត្តទៅដែលមានវត្តមានរបស់កញ្ញា រ៉េត សារីតា បានចូលរួមជាអ្នកតំណាងឲ្យប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ក្នុងអំឡុងពេលប្រកួតនេះឃើញមានវិញ្ញាសាប្លែកៗជាច្រើនពីមួយវគ្គទៅមួយវគ្គ។ ដោយមុននេះបន្តិចយោងតាមផេគហ្វ៊េសប៊ុក ASEAN Pageant ផ្លូវការបានបង្ហោះរូបលើវិញ្ញាសាឈុតប៊ីគីនីរបស់បវរកញ្ញាចំនួន ៩ ប្រទេស ដែលក្នុងនោះក៏មានប្រទេសកម្ពុជាយើងផងដែរ ដើម្បីឲ្យមហាជនមិត្ត និងអ្នកនិយមលេងបណ្តាញសង្គមទាំងអស់ធ្វើការបោះឆ្នោតគាំទ្រដល់បវរកញ្ញាប្រចាំប្រទេសនីមួយៗ។

យ៉ាងណាមិញ បើក្រឡេកទៅមើលឈុតប៊ីគីនីពណ៌ទឹកសមុទ្ររបស់ រ៉េត សារីតា ជាមួយនឹងការដើរបង្ហាញរូបរាងដ៏ទាក់ទាញ ព្រមទាំងមានភាពជឿជាក់ បានធ្វើឲ្យមហាជនស្ងើចសរសើរ ពិសេសមហាជនក៏បាននាំគ្នាចុច Like និង Share រូបថតរបស់នាងពេញបណ្តាញសង្គម Facebook ដើម្បីទទួលបានជ័យជំនះក៏ដូចជាកម្លាំងចិត្តសម្រាប់ រ៉េត សារីតា ផងដែរ។

គួររំឭកផងដែរថា កញ្ញា រ៉េត សារីតា ក៏ជាអតីត Freshie Girl ដែលបានប្រកួតនៅក្នុងឆ្នាំ ២០១៣ ពោលគឺជំនាន់ទី១២ ហើយក៏បានជម្រុញឲ្យតារាស្រីរូបនេះប្រឡូកក្នុងវិស័យសិល្បៈអាជីពជាតារាសម្តែង និងជាពិធីការិនីផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះទាំងអស់គ្នា ៖

រ៉េត សារីតា
រ៉េត សារីតា
រ៉េត សារីតា
រ៉េត សារីតា
រ៉េត សារីតា
រ៉េត សារីតា
រ៉េត សារីតា
រ៉េត សារីតា
រ៉េត សារីតា
រ៉េត សារីតា
រ៉េត សារីតា ក្នុងឈុតប៊ីគីនី
រ៉េត សារីតា ក្នុងឈុតប៊ីគីនី
វីដេអូដើរបង្ហាញម៉ូតរបស់បវរកញ្ញា រ៉េត សារីតា 
រ៉េត សារីតា
Khim Ching Ching
Queenco (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T