ថតជុំគ្នាម្តង BLACKPINK ចាយសម្រស់ខ្លាំង មើលរូបប៉ុន្មានប៉ុស្តិ៍នេះដឹងហើយ!

//s9.kh1.co/80/80afda2b65e6b478c1fc7f2533b2e8752e158f63.jpg
តារា & កម្សាន្ដ

 ១៥-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ទស្សនាវដ្តី VOGUE កូរ៉េបានលាតត្រដាងគម្រទស្សនាវដ្តី សម្រាប់ខែមិថុនាឆ្នាំ ២០២១ របស់ពួកគេ ជាមួយរូបភាពរបស់ក្រុម BLACKPINK

កូរ៉េខាងត្បូង៖ ក្រុមចម្រៀងនារីធំជាងគេទូទាំងពិភពលោក BLACKPINK បានថតគម្របទស្សនាវដ្តីម៉ូដទាន់សម័យ Vogue Korea ដែលបានបង្ហាញរូបភាព ៥ ផ្សេងៗគ្នាដែលបង្ហាញពីភាពទាក់ទាញ នៃសមាជិកម្នាក់ៗនៃ ក្រុមចម្រៀងនារីមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូចដែរបានមានការរំពឹងទុក សមាជិកទាំងបួននៃ BLACKPINK  ពិតជាលេចធ្លោខ្លាំង ក្នុងនាមជា រូបតំណាងសម្រស់កំពូល​ នៃអ្នកតំណាងនៃម៉ាកប្រណីតៗ ជាច្រើន កំពុងប្រមូលផ្តុំ ក្នុងរូបភាពមួយ កំពុងទទួលមានភ្ញាក់ផ្អើលពីសំណាក់អ្នកនិយមលេងអ៉ីនធឺណែត។

នៅក្នុងរូបថតស៊េរីនេះត្រូវបានគេសង្កេត Lisa គឺជាសមាជិកលេចធ្លោបំផុតដែលធ្វើឱ្យមហាជន មានការភ្ញាក់ផ្អើល នៅពេលដែលនាងបានលេខស្ទីលម៉ូដសក់ពណ៌ទង់ដែង ជាមួយរសនិយមសក់សេះរបស់នាង ពិតជាដូចតុក្កតារស់ បេះដាក់។

ខណៈ Rosé ឯណោះវិញ ក៏មិនធម្មតាដែរ បានឈរបង្ហាញរាង មានការចាប់អារម្មណ៍មិនតិចនោះទេ គួបផ្សំស្ទីលម៉ូដសក់ដ៏ចម្លែករបស់នាង ពិតជាប្លែក ដែលមិនធ្លាប់លេងស្ទាយ៍បែបនេះពីមុនមក ជាពិសេសនោះ បានធ្វើឱ្យទម្រង់ផ្ទៃមុខស្រស់ស្អាតដ៏ឥតខ្ចោះរបស់នាង កាន់តែមើលទៅ ទាក់ក្រសែភ្នែកគួរឲ្យគយគន់។

ចំណែកឯ Jisoo និង Jennie ក៏ទទួលបានការសរសើររាប់មិនអស់ចំពោះ ជាមួយសម្រស់ដ៏ទាក់ទាញដែលមិនអាចរកឃើញលក្ខណៈដើម្បីរិះគន់ឃើញ។ នោះហើយជាមូលហេតុ ដែលគេហៅថារូបថតទស្សនាវដ្តីមួយនេះ មានភាពទាក់ទាញបំផុតនៅក្នុងប្រវត្តិសាស្ត្រ Kpop៕

សូមទស្សនារូបភាពខាងក្រោម៖

Jisoo
Jisoo
Jennie
Jennie
Rose
Rose
LIsa
LIsa
BLACKPINK
BLACKPINK
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T