អង់គ្លេស៖ ក្រោយចូលមកដឹកនាំជំនួសលោក Frank Lampard កាលពីដើមឆ្នាំ២០២១នេះ លោកគ្រូបង្វឹក Thomas Tuchel ពិតជាបង្ហាញស្នាដៃបានយ៉ាងល្អឲ្យ Chelsea ពោលបានជួយឲ្យក្លិបមួយនេះឡើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ដែលនឹងត្រូវប៉ះជាមួយក្លិប Manchester City។ យ៉ាងណាមិញបើក្រឡែកទៅមើលនៅក្របខ័ណ្ឌ Premier League វិញ Chelsea កំពុងតែព្យាយាមប្រជែងយ៉ាងស្វិតស្វាញក្នុងការដណ្តើមយកកៅអីពានរង្វាន់ UCL រដូវកាលក្រោយ។ 

Thomas Tuchel
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកកាលពីថ្មីៗនេះលោក Tuchel ក៏បានចុះកិច្ចសន្យាថ្មីជាមួយ Chelsea ដោយនឹងនៅដឹកនាំក្លិបមួយនេះរហូតដល់ទៅ១ឆ្នាំកន្លះទៀតផងដែរ។ ក្នុងនោះបើតាមគេហទំព័រ The Sun បានឲ្យដឹងថាប្រធានក្លិប Chelsea លោកមហាសេដ្ឋី Roman Abramovich បានបោះទុនឲ្យលោក Tuchel ដល់ទៅ១៥០លានផោន ដើម្បីទុកទិញកីឡាករថ្មីមករួមក្រុមនៅទីផ្សារដោះដូររដូវក្ដៅខាងមុខ៕​ 

Thomas Tuchel

ប្រភព៖: sportsmole

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]