ច្រើនគួរសម! នៅក្នុងទីផ្សារដោះដូរខាងមុខ​ Chelsea ឲ្យទុនលោក Tuchel សម្រាប់ទិញកីឡាករដល់ទៅ..

//s9.kh1.co/b7/b769877aabf1dcfe23113d536655e59bda3fff11.jpg
កីទ្បា

 ១៤-ឧសភា-២០២១ ៧ល្ងាច · ៣ ឆ្នាំមុន

នៅក្នុងទីផ្សារដោះដូររដូវក្ដៅខាងមុខ​ Chelsea ឲ្យទុនលោក Tuchel សម្រាប់ទិញកីឡាករដល់ទៅ១៥០លានផោន

អង់គ្លេស៖ ក្រោយចូលមកដឹកនាំជំនួសលោក Frank Lampard កាលពីដើមឆ្នាំ២០២១នេះ លោកគ្រូបង្វឹក Thomas Tuchel ពិតជាបង្ហាញស្នាដៃបានយ៉ាងល្អឲ្យ Chelsea ពោលបានជួយឲ្យក្លិបមួយនេះឡើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ដែលនឹងត្រូវប៉ះជាមួយក្លិប Manchester City។ យ៉ាងណាមិញបើក្រឡែកទៅមើលនៅក្របខ័ណ្ឌ Premier League វិញ Chelsea កំពុងតែព្យាយាមប្រជែងយ៉ាងស្វិតស្វាញក្នុងការដណ្តើមយកកៅអីពានរង្វាន់ UCL រដូវកាលក្រោយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Thomas Tuchel
Thomas Tuchel

ដោយឡែកកាលពីថ្មីៗនេះលោក Tuchel ក៏បានចុះកិច្ចសន្យាថ្មីជាមួយ Chelsea ដោយនឹងនៅដឹកនាំក្លិបមួយនេះរហូតដល់ទៅ១ឆ្នាំកន្លះទៀតផងដែរ។ ក្នុងនោះបើតាមគេហទំព័រ The Sun បានឲ្យដឹងថាប្រធានក្លិប Chelsea លោកមហាសេដ្ឋី Roman Abramovich បានបោះទុនឲ្យលោក Tuchel ដល់ទៅ១៥០លានផោន ដើម្បីទុកទិញកីឡាករថ្មីមករួមក្រុមនៅទីផ្សារដោះដូររដូវក្ដៅខាងមុខ៕​ 

Thomas Tuchel
Thomas Tuchel

ប្រភពsportsmole

Chheang Dalin
Dalin10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T