ឃើញព័ត៌មាននេះ Sad អត់? រយៈពេល១៧ឆ្នាំ Sandara សម្រេចមិនបន្តកុងត្រាជាមួយYG ទៀតទេ

//s9.kh1.co/8c/8c5494c365a665e0020acb8e2ef8a22aab216975.jpg
តារា & កម្សាន្ដ

 ១៤-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

អតីតសមាជិក 2NE1, Sandara Park ប្រកាសចាកចេញពីផលិតកម្ម YG Entertainment ជាផ្លូវការបន្ទាប់ពី ១៧ ឆ្នាំនៅក្នុងផលិតកម្មនេះ

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ១៤ ខែឧសភាផលិតកម្ម YG Entertainment បានប្រកាសកិច្ចសន្យាកុងត្រាផ្តាច់មុខ របស់អតីតសមាជិក Sandara ក្រុមចម្រៀង​ 2NE1 ត្រូវបានដល់ទីបញ្ចប់​ បន្ទាប់ពីតារាស្រីរូបនេះ សម្រេចចិត្តមិនបន្តកុងត្រាបន្តទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរផលិតកម្មយក្សមួយនេះ ក៏បានធ្វើសេចក្តីថ្លែងការណ៍មួយផងដែរ ដែលមានខ្លឹមសារដូចតទៅ៖

យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ Sandara ដែលបាននៅជាមួយយើងអស់រយៈពេល ១៧ ឆ្នាំមកហើយ សម្រាប់ការជឿទុកចិត្ត និងជំនឿរបស់នាងចំពោះពួកយើងក្នុងអំឡុងពេលដែលជាសិល្បៈកររបស់ YG នឹងគាំទ្រនាងជានិច្ច។ យើងបានបង្កើតទំនាក់ទំនងរបស់យើងជាមួយនាងក្នុងឆ្នាំ ២០០៤ ហើយនាងបានចាប់ផ្តើមបង្ហាញខ្លួននៅឆ្នាំ ២០០៩ ជាមួយ 2NE1 ហើយបានផ្សព្វផ្សាយនៅក្នុងវិស័យផ្សេងៗដូចជាការសម្តែង ម៉ូត សម្ផស្ស ពិធីករ និងតន្ត្រីជាដើម។
ពួកយើងនឹងជួយជ្រោមជ្រែង បន្តការគាំទ្រ ក៏ដូចជាបន្តការជួយនាង ជាមួយការចាប់ផ្តើមជាថ្មីរបស់នាង។សូមអរគុណជាថ្មីម្តងទៀតចំពោះការស្រឡាញ់សិល្បៈកររបស់ផលិតកម្ម YG Entertainment គឺ Sandara Park។

YG Entertainment

សូមទស្សនារូបភាពខាងក្រោម៖

Sandara
Sandara
Sandara
Sandara
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T