ឈ្លក់ទៀតហើយ! រូបភាពថ្មី របស់ Rosé ថតទស្សនាវដ្តី ធ្វើឲ្យហ្វេនវង្វេងមិនស្ទើរ

//s9.kh1.co/f3/f3bfbfb953cb64c962aade842985b20d0e34f091.jpg
តារា & កម្សាន្ដ

 ១៤-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

រូបភាពជាច្រើនរបស់ តារាចម្រៀងស្រី ROSÉ កំពុងទទួលចាប់អារម្មណ៍ខ្លាំង នៃការថតគម្របទស្សនាវដ្តី «Elle»

កូរ៉េខាងត្បូង៖ ដូចប្រិយមិត្តបានជ្រាបច្បាស់ហើយ តារាចម្រៀងស្រី ROSÉ សមាជិកនៃក្រុមនារីលំដាប់ពិភពលោក BLACKPINK  ត្រូវបានជ្រើសរើសជាឯកអគ្គរដ្ឋទូតពិភពលោក របស់ប្រ៊េនម៉ាក Tiffany & Co ដែលជាគ្រឿងអលង្ការលំដាប់ប្រណីត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កាលពីថ្មីៗនេះ តារាចម្រៀងទោលរូបនេះ ​ត្រូវបានគេ ទម្លាយ ក៏ដូចជា បង្ហាញនូវរូបសម្រស់ស្រស់ស្អាតរបស់នាង នៅនៅលើគម្របទស្សនាវដ្តី «Elle» សម្រាប់ចេញខែក្រោយ កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន។

ក្នុងនោះផងដែរ​ តារាស្រីវ័យ ២៤ ឆ្នាំរូបនេះ ដែលបង្ហាញពីសម្រស់ ពិតជាស្រស់ស្អាតខ្លាំងណាស់ ដែលបានគ្រងឈុត បានពាក់គ្រឿងអលង្ការប្រ៊េនកំពូលមួយនេះ ជាពិសេសនោះ បើក្រឡេកមើលទៅស្ទាយ៍ដែលបានជ្រើសរើសយកមកស្លៀក ពិតជាល្អឥតខ្ចោះ​ សាកសមខ្លាំង ទៅនឹងរូបរាងដ៏ស្តើងខ្ពស់ស្រឡះ របស់តារាស្រីរូបនេះតែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖

ROSÉ
ROSÉ
ROSÉ
ROSÉ
ROSÉ
ROSÉ
ROSÉ
ROSÉ
ROSÉ
ROSÉ
ROSÉ
ROSÉ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T