Haaland និង Jadon Sancho ស៊ុតម្នាក់ពីរ​គ្រាប់ជួយឲ្យ Dortmund ឈ្នះពាន German Cup 2021

//s9.kh1.co/1b/1bd88abc2df43b41d8fe1d73c6ebd6b06cfbe3c2.jpg
កីទ្បា

 ១៤-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Dortmund ឈ្នះពាន German Cup 2021 ក្រោយពីឈ្នះការប្រកួតវគ្គផ្តាច់ព្រ័តទល់នឹង RB Leipzig ៤ទល់នឹង១

Jadon Sancho និង Erling Braut Haaland សុតបញ្ចូលទីម្នាក់ពីរគ្រាប់ជួយឲ្យBorussia Dortmund ទទួល​បានជ័យជម្នះទៅលើក្រុម RB Leipzig ៤ទល់នឹង១ និងគ្រោងជើងឯកពានរង្វាន់ German Cup 2021

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពនៃការអបអរការឈ្នះពានរង្វាន់German Cup
សកម្មភាពនៃការអបអរការឈ្នះពានរង្វាន់German Cup

កីឡាករសញ្ជាតិអង់គ្លេស Jadon Sancho បានសុតបញ្ចូលទីអោយDortmud បើកការនាំមុខនៅនាទីទី៥ រហូតដល់នាទីទី២៨ គីឡាករ Erling Braut Haaland បានប្រើបច្ចេកទេសទាញផុតខ្សែការពារ ហើយទាត់មួយ​ជើងឆ្វេងបញ្ចូលទីគ្រាប់ទី២បានយ៉ាងល្អ។ការប្រកួតវគ្គទី១ជិតនឹងឈានដល់ការបញ្ចប់ នាទីទី៤៥+១ Sancho បានសុតគ្រាប់បាល់ទី៣អោយក្រុម និងជាគ្រាប់បាល់ទី២របស់ខ្លួនក្នុងការប្រកួតនេះផងដែរ។ចូលដល់វគ្គទី២ កីឡាករ Dani Olmo របស់RB Leipzig បានទាត់មួយជើងឆ្វេងពីក្រៅប្រអប់គ្រោះថ្នាក់បញ្ចូលទីបានយ៉ាងល្អដែលជាគ្រាប់បាល់ទី១របស់ Leipzig ក្នុងការវាយ​បកទៅលើ Dortmund។ទោះបីជាបាន១គ្រាប់យ៉ាងណាក្តី ស្ថានការណ៍ត្រូវបានតានតឹងសារជាថ្មី​បន្ទាប់​ពីបុរសសញ្ជាតិណរវែ Erling Braut Haaland បានទាត់មួយជើងឆ្វេងដោយប្រើបច្ចេកទេសយ៉ាងអស្ចារ្យ​ដែល​ធ្វើឲ្យ​អ្នកចាំទីរបស់RB Leipzig មិនអាចជួយអ្វីបាន ហើយក៏ជាគ្រាប់បាល់ទី៤របស់Dortmund និងជាគ្រាប់បាល់​ទី២​របស់បុរសសញ្ជាតិណរវែក្នុងការប្រកួតនេះផងដែរ។

សកម្មភាពនៃការអបអរការឈ្នះពានរង្វាន់German Cup
សកម្មភាពនៃការអបអរការឈ្នះពានរង្វាន់German Cup
សកម្មភាពនៃការអបអរការឈ្នះពានរង្វាន់German Cup
សកម្មភាពនៃការអបអរការឈ្នះពានរង្វាន់German Cup

គួរបញ្ជាក់ផងដែរថាការឈ្នះពានកាលពីយប់មិញគឺជាការគ្រោងជើងឯកលើកទី៥របស់ Dortmund នៃពានរង្វាន់ German Cup ខណៈដែលលោក Julian Nagelsmann វិញបានត្រឹមតែខកចិត្តដែលមិនអាចជួយឲ្យ RB Leipzig ឈ្នះពានក្នុងការដឹកនាំវគ្គផ្តាច់ព្រ័តលើកចុងក្រោយរបស់ខ្លួនបានមុន​ពេលចាកចេញទៅដឹកនាំក្រុម Bayern Munich រដូវកាលក្រោយ៕

លោក Julian Nagelsmann  
លោក Julian Nagelsmann  
សកម្មភាពនៃការអបអរការឈ្នះពានរង្វាន់German Cup
សកម្មភាពនៃការអបអរការឈ្នះពានរង្វាន់German Cup
Sao Sovanndy
សុវណ្ណឌី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T