Jadon Sancho និង Erling Braut Haaland សុតបញ្ចូលទីម្នាក់ពីរគ្រាប់ជួយឲ្យBorussia Dortmund ទទួលបានជ័យជម្នះទៅលើក្រុម RB Leipzig ៤ទល់នឹង១ និងគ្រោងជើងឯកពានរង្វាន់ German Cup 2021។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករសញ្ជាតិអង់គ្លេស Jadon Sancho បានសុតបញ្ចូលទីអោយDortmud បើកការនាំមុខនៅនាទីទី៥ រហូតដល់នាទីទី២៨ គីឡាករ Erling Braut Haaland បានប្រើបច្ចេកទេសទាញផុតខ្សែការពារ ហើយទាត់មួយជើងឆ្វេងបញ្ចូលទីគ្រាប់ទី២បានយ៉ាងល្អ។ការប្រកួតវគ្គទី១ជិតនឹងឈានដល់ការបញ្ចប់ នាទីទី៤៥+១ Sancho បានសុតគ្រាប់បាល់ទី៣អោយក្រុម និងជាគ្រាប់បាល់ទី២របស់ខ្លួនក្នុងការប្រកួតនេះផងដែរ។ចូលដល់វគ្គទី២ កីឡាករ Dani Olmo របស់RB Leipzig បានទាត់មួយជើងឆ្វេងពីក្រៅប្រអប់គ្រោះថ្នាក់បញ្ចូលទីបានយ៉ាងល្អដែលជាគ្រាប់បាល់ទី១របស់ Leipzig ក្នុងការវាយបកទៅលើ Dortmund។ទោះបីជាបាន១គ្រាប់យ៉ាងណាក្តី ស្ថានការណ៍ត្រូវបានតានតឹងសារជាថ្មីបន្ទាប់ពីបុរសសញ្ជាតិណរវែ Erling Braut Haaland បានទាត់មួយជើងឆ្វេងដោយប្រើបច្ចេកទេសយ៉ាងអស្ចារ្យដែលធ្វើឲ្យអ្នកចាំទីរបស់RB Leipzig មិនអាចជួយអ្វីបាន ហើយក៏ជាគ្រាប់បាល់ទី៤របស់Dortmund និងជាគ្រាប់បាល់ទី២របស់បុរសសញ្ជាតិណរវែក្នុងការប្រកួតនេះផងដែរ។


គួរបញ្ជាក់ផងដែរថាការឈ្នះពានកាលពីយប់មិញគឺជាការគ្រោងជើងឯកលើកទី៥របស់ Dortmund នៃពានរង្វាន់ German Cup ខណៈដែលលោក Julian Nagelsmann វិញបានត្រឹមតែខកចិត្តដែលមិនអាចជួយឲ្យ RB Leipzig ឈ្នះពានក្នុងការដឹកនាំវគ្គផ្តាច់ព្រ័តលើកចុងក្រោយរបស់ខ្លួនបានមុនពេលចាកចេញទៅដឹកនាំក្រុម Bayern Munich រដូវកាលក្រោយ៕

