អឺរ៉ុប៖ យោងតាមរបាយការណ៍បានឱ្យដឹងថា ក្រុមបាសេឡូណាកំពុងពិចារណាយកគ្រូបង្វឹកក្រុម Bayern Munich លោក Hansi Flick ជំនួសតំណែងលោក Ronald Koeman

លោក Flick បានបង្ហើបឱ្យដឹងកាលពីខែមុនថា លោកនឹងចាកចេញពី Allianz Arena នៅចុងបញ្ចប់នៃរដូវកាលនេះ ។ គ្រូបង្វឹកវ័យ ៥៦ ឆ្នាំរូបនេះ គឺជាមនុស្សដែលមានចំណាប់អារម្មណ៍ខ្លាំងក្នុងការទទួលយកតំណែងពីលោក Joachim Low ក្នុងនាមជាអ្នកចាត់ការបន្ទាប់របស់ក្លិបអាល្លឺម៉ង់ នៅពេលដែលអ្នកមុនចុះចេញពីតំណែងបន្ទាប់ពីការប្រកួតព្រឹត្តិការណ៍ Euro ២០២០ នៅរដូវក្តៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Hansi Flick

ទោះយ៉ាងណា ESPN បានអះអាងថា ដោយមិនទាន់មានកិច្ចព្រមព្រៀងណាមួយដែលអាចជឿជាក់បានថានឹងកើតឡើងរវាង Flick ក្លិបអាឡឺម៉ង់ និង Barca នឹងកើតឡើងឆាប់ៗនេះ។

មានការលើកឡើងថា ក្រុមយក្សកាតាឡាន់បានទៅជួបតំណាងរបស់ក្លិបអាឡឺម៉ង់រួចទៅហើយ ដោយលោកប្រធានក្លិប Joan Laporta ជាអ្នកគាំទ្រដ៏ធំរបស់គ្រូបង្វឹករូបនេះ ។

Hansi Flick

លោក Koeman បានចំណាយពេលតែមួយរដូវកាលនៅឯ Camp Nou ហើយមានរយៈពេលមួយឆ្នាំទៀតដើម្បីដំណើរការលើកិច្ចព្រមព្រៀងរបស់គាត់ ប៉ុន្តែ Barca បានអត់ធ្មត់នឹងការខកចិត្តនៅរដូវកាលឆ្នាំ ២០២០-២១ ។

Koeman 

គួរឱ្យដឹងដែរថា លទ្ធផលស្មើ ៣-៣ កាលពីថ្ងៃអង្គារជាមួយ Levante បានបញ្ចប់ក្តីសង្ឃឹមនៃពានរង្វាន់ La Liga របស់ក្លឹប ហើយពួកគេបានចាកចេញពីក្របខ័ណ្ឌ Champions League ជាមួយនឹងការបរាជ័យក្រោមស្នាដៃក្រុម Paris Saint-Germain នៅវគ្គ ១៦ ក្រុមចុងក្រោយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]