ក្លិប Barcelona បានទៅជួបអ្នកតំណាង Bayern Munich ដើម្បីយកគ្រូបង្វឹករូបនេះ មកជំនួសលោក Koeman

//s9.kh1.co/74/74acb3fbbd8103baa5c51cb968e48157f9297e51.png
កីទ្បា

 ១៤-ឧសភា-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

ក្លិប Barcelona បានទៅជួបអ្នកតំណាង Bayern Munich ដើម្បីយកគ្រូបង្វឹក Hansi Flick មកជំនួស Ronald Koeman

អឺរ៉ុប៖ យោងតាមរបាយការណ៍បានឱ្យដឹងថា ក្រុមបាសេឡូណាកំពុងពិចារណាយកគ្រូបង្វឹកក្រុម Bayern Munich លោក Hansi Flick ជំនួសតំណែងលោក Ronald Koeman

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Flick បានបង្ហើបឱ្យដឹងកាលពីខែមុនថា លោកនឹងចាកចេញពី Allianz Arena នៅចុងបញ្ចប់នៃរដូវកាលនេះ ។ គ្រូបង្វឹកវ័យ ៥៦ ឆ្នាំរូបនេះ គឺជាមនុស្សដែលមានចំណាប់អារម្មណ៍ខ្លាំងក្នុងការទទួលយកតំណែងពីលោក Joachim Low ក្នុងនាមជាអ្នកចាត់ការបន្ទាប់របស់ក្លិបអាល្លឺម៉ង់ នៅពេលដែលអ្នកមុនចុះចេញពីតំណែងបន្ទាប់ពីការប្រកួតព្រឹត្តិការណ៍ Euro ២០២០ នៅរដូវក្តៅនេះ។

Hansi Flick
Hansi Flick

ទោះយ៉ាងណា ESPN បានអះអាងថា ដោយមិនទាន់មានកិច្ចព្រមព្រៀងណាមួយដែលអាចជឿជាក់បានថានឹងកើតឡើងរវាង Flick ក្លិបអាឡឺម៉ង់ និង Barca នឹងកើតឡើងឆាប់ៗនេះ។

មានការលើកឡើងថា ក្រុមយក្សកាតាឡាន់បានទៅជួបតំណាងរបស់ក្លិបអាឡឺម៉ង់រួចទៅហើយ ដោយលោកប្រធានក្លិប Joan Laporta ជាអ្នកគាំទ្រដ៏ធំរបស់គ្រូបង្វឹករូបនេះ ។

Hansi Flick
Hansi Flick

លោក Koeman បានចំណាយពេលតែមួយរដូវកាលនៅឯ Camp Nou ហើយមានរយៈពេលមួយឆ្នាំទៀតដើម្បីដំណើរការលើកិច្ចព្រមព្រៀងរបស់គាត់ ប៉ុន្តែ Barca បានអត់ធ្មត់នឹងការខកចិត្តនៅរដូវកាលឆ្នាំ ២០២០-២១ ។

Koeman 
Koeman 

គួរឱ្យដឹងដែរថា លទ្ធផលស្មើ ៣-៣ កាលពីថ្ងៃអង្គារជាមួយ Levante បានបញ្ចប់ក្តីសង្ឃឹមនៃពានរង្វាន់ La Liga របស់ក្លឹប ហើយពួកគេបានចាកចេញពីក្របខ័ណ្ឌ Champions League ជាមួយនឹងការបរាជ័យក្រោមស្នាដៃក្រុម Paris Saint-Germain នៅវគ្គ ១៦ ក្រុមចុងក្រោយ៕

KARUNA
KARUNA (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T