តើ​លោក RYU HIROSE សម្រេច​ចិត្ត​ជ្រើស​រើស​កីឡាករ​ដោយ​​ផ្អែក​លើ​កត្តា​អ្វីខ្លះ​?

//s9.kh1.co/cc/cc0d505ad85f7cdb5325ed68c62c0f641f685db9.png
កីទ្បា

 ១៣-ឧសភា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

ចំណាប់អារម្មណ៍របស់លោក RYU HIROSE ដែលជាគ្រូបង្គោលរបស់ក្រុមជម្រើសជាតិកម្ពុជាទាក់ទងទៅនឹង​ការជ្រើសរើស​កីឡាករ​ដើម្បី​ត្រៀមការប្រកួតជម្រុះព្រឹត្តិការណ៍ World Cup ។

កម្ពុជា៖ ចំណាប់អារម្មណ៍របស់លោក RYU HIROSE ដែលជាគ្រូបង្គោលរបស់ក្រុមជម្រើសជាតិកម្ពុជាទាក់ទង​ទៅ​នឹង​​ការជ្រើសរើសកីឡាករដើម្បីត្រៀមការប្រកួតជម្រុះព្រឹត្តិការណ៍ World Cup ខាងមុខនេះ ហើយលោកបានថ្លែងថា​៖​ «វាជាការលំបាកណាស់ក្នុងការជ្រើសរើសកីឡាករក្នុងស្ថានភាពនេះ ដោយសារតែការប្រកួតលីគកំពូលកម្ពុជា​ត្រូវបាន​ពន្យារពេល និងផ្លាស់ប្តូរ ដែលធ្វើឱ្យមានការលំបាកក្នុងការសម្រេចចិត្ត ជ្រើសរើសកីឡាករ។ នេះតាមតាមការឱ្យដឹងពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=472,q=100/6b/6b2baa700e6c9105d099bb084bf19db1bf18bf79.jpeg

គ្រូបង្គោលកម្ពុជាវ័យ៦៥ឆ្នាំរូបនេះបន្តបន្ថែមទៀតថា៖ «ពួកយើងបានទស្សនាការប្រកួតមួយចំនួនរួចមក យើងបាន​កត់​សម្គាល់ឃើញថា ការបង្ហាញខ្លួនរបស់កីឡាករនៅមិនទាន់ល្អនៅឡើយទេ ប៉ុន្តែយើងសម្រេចចិត្តជ្រើសរើស​កីឡាករ ដោយផ្អែកទៅលើសមិទ្ធផល ដែលពួកគេសម្រេចបានកន្លងមកដល់ពេលបច្ចុប្បន្ន និងជាកីឡាករ ដែល​មានសក្តានុពលខ្ពស់ សម្រាប់ពេលអនាគត។ ពួកយើងមានភាពជឿជាក់លើកីឡាករដែលពួកយើងបានជ្រើសរើស​»។

https://s9.kh1.co/__image/w=650,h=366,q=100/99/99ffac7883c5b0e4c3f5d1b5f2b5e651042706f4.jpeg

គ្រូបង្គោលជនជាតិជប៉ុន លោក Ryu Hirose បន្ថែមទៀថា៖ «ខ្ញុំចង់ឱ្យកីឡាករ​យើងខិតខំប្រឹងប្រែង និង​ប្រកួត​ប្រជែង​ឱ្យខ្លាំងទៅតាមលទ្ធភាព ដែលពួកគេអាចធ្វើបាន ជាពិសេស​កីឡាករវ័យក្មេង ដើម្បីនាំយកបទពិសោធ និង​ទំនុក​ចិត្តត្រឡប់មកវិញ ដោយរំពឹងថានឹងមានការ​រីកចម្រើន​បន្ថែមទៀតនៅពេលអនាគត»៕

Phon Sophat
sophatphon (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T