កម្ពុជា៖ ចំណាប់អារម្មណ៍របស់លោក RYU HIROSE ដែលជាគ្រូបង្គោលរបស់ក្រុមជម្រើសជាតិកម្ពុជាទាក់ទងទៅនឹងការជ្រើសរើសកីឡាករដើម្បីត្រៀមការប្រកួតជម្រុះព្រឹត្តិការណ៍ World Cup ខាងមុខនេះ ហើយលោកបានថ្លែងថា៖ «វាជាការលំបាកណាស់ក្នុងការជ្រើសរើសកីឡាករក្នុងស្ថានភាពនេះ ដោយសារតែការប្រកួតលីគកំពូលកម្ពុជាត្រូវបានពន្យារពេល និងផ្លាស់ប្តូរ ដែលធ្វើឱ្យមានការលំបាកក្នុងការសម្រេចចិត្ត ជ្រើសរើសកីឡាករ។ នេះតាមតាមការឱ្យដឹងពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១»។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គ្រូបង្គោលកម្ពុជាវ័យ៦៥ឆ្នាំរូបនេះបន្តបន្ថែមទៀតថា៖ «ពួកយើងបានទស្សនាការប្រកួតមួយចំនួនរួចមក យើងបានកត់សម្គាល់ឃើញថា ការបង្ហាញខ្លួនរបស់កីឡាករនៅមិនទាន់ល្អនៅឡើយទេ ប៉ុន្តែយើងសម្រេចចិត្តជ្រើសរើសកីឡាករ ដោយផ្អែកទៅលើសមិទ្ធផល ដែលពួកគេសម្រេចបានកន្លងមកដល់ពេលបច្ចុប្បន្ន និងជាកីឡាករ ដែលមានសក្តានុពលខ្ពស់ សម្រាប់ពេលអនាគត។ ពួកយើងមានភាពជឿជាក់លើកីឡាករដែលពួកយើងបានជ្រើសរើស»។

គ្រូបង្គោលជនជាតិជប៉ុន លោក Ryu Hirose បន្ថែមទៀថា៖ «ខ្ញុំចង់ឱ្យកីឡាករយើងខិតខំប្រឹងប្រែង និងប្រកួតប្រជែងឱ្យខ្លាំងទៅតាមលទ្ធភាព ដែលពួកគេអាចធ្វើបាន ជាពិសេសកីឡាករវ័យក្មេង ដើម្បីនាំយកបទពិសោធ និងទំនុកចិត្តត្រឡប់មកវិញ ដោយរំពឹងថានឹងមានការរីកចម្រើនបន្ថែមទៀតនៅពេលអនាគត»៕