មាសសុទ្ធមិនខ្លាចភ្លើង! មាន សូនីតា បង្ហោះសារបង្ហើបពាក្យប៉ុន្មានឃ្លានេះ ហ្វេនៗនាំគ្នាសរសើរព្រាត

//s9.kh1.co/24/24ad7f4f632f9d7ab09dd27dee30d647d458a376.jpg
តារា & កម្សាន្ដ

 ១៣-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ក្រដាសមិនអាចខ្ទប់ភ្លើងបាន មាន សូនីតា បង្ហោះសារបង្ហើបពាក្យប៉ុន្មានឃ្លានេះ ហ្វេនៗនាំគ្នាសរសើរព្រោងព្រាតពេញហ្វេសប៊ុក

ភ្នំពេញ: ថ្មីៗនេះ ក្រោយកើតហេតុការណ៍ប្តឹងផ្តល់គ្នារវាងអតីតបេក្ខភាព Miss Grand កម្ពុជា និងលោកឧកញ៉ា ហេង សៀ រួចមកទាំងមហាជន និងមិត្តរួមសិល្បៈ:ជាច្រើននាក់ បានបង្ហោះសារលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបានបង្ហាញពីចំណាប់អារម្មណ៍ និងមតិផ្ទាល់ខ្លួន ដើម្បីជាការស្វែងរកយុត្តិធម៌ឲ្យជនរងគ្រោះដែលត្រូវបានគេចោទប្រកាន់ពិតប្រាកដនៅក្នុងរឿងក្តីនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីពេលកន្លងទៅនេះ រាជនីក្រមា កញ្ញា មានសូនីតា យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនបានបង្ហោះសារយ៉ាងដូច្នេះថា÷

កញ្ញា មាស សូនីតា 
កញ្ញា មាស សូនីតា 

ការពិតនៅតែជាការពិត...គ្រប់យ៉ាងនិងលាតត្រដាង មុនឬក្រោយអាស្រ័យលើពេលវេលាប៉ុណ្ណោះ អាថ៌កំបាំងគ្រាន់តែរឿងដែលរកមិនទាន់ឃើញ ថ្ងៃណាមួយវានឹងដឹងការពិត ខំព្យាយាមលាក់អ្នកដ៏ទៃ តែខ្លួនយើងនិងមានអារម្មណ៍ការកុហកនេះដក់ជាប់ខ្លួនឯងជានិច្ច មិនខុសពី ស្រមោលអន្ទោលតាមប្រាណ ការពិត ស ប្ញ ខ្មៅ រឿងល្អ ឬ ក៏អាក្រក់ វាបានកើតឡើងហើយ យ៉ាងណា ក៏ពេលវេលានឹងបង្ហាញឲ្យបានឃើញបានដឹង គ្មានអ្វីអាចលាក់ជាអាថ៍កំបាំងរហូតបានទេ។

សូមបញ្ជាក់ផងដែលថា ក្រោយពេលដែលកញ្ញា មាន សូនីតា បានបង្ហោះសារមួយឃ្លានេះ បណ្តាហ្វេនៗដែលជាអ្នកគាំទ្រកញ្ញា បានសម្តែងមតិគាំទ្រ ដោយអ្នកខ្លះបាននិយាយថា បែបនេះបានត្រឹមត្រូវIdol ជាដើម៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

មាន សូនីតា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T