កាន់តែឡើងកម្តៅ! ទីបំផុតប្រធានសមាគមសិល្ប: អ្នកនាងចន ច័ន្ទលក្ខណា បង្ហោះសារមួយឃ្លានេះ ក្រោយផ្ទុះរឿងក្តីក្តាំងរបស់អតីតMiss Grandកម្ពុជា

//s9.kh1.co/ce/ce46d39d6b76b2bb135b0b075d91fc84cc912911.jpg
តារា & កម្សាន្ដ

 ១២-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

អ្នកនាង ចនច័ន្ទលក្ខិណាបង្ហោះសារមួយឃ្លានេះ ស្វែងរកយុត្តិធម៌ឲ្យកញ្ញាយូប៊ី ក្រោយផ្ទុះរឿងក្តីក្តាំងរបស់អតីតMiss Grandកម្ពុជា

ភ្នំពេញ: មហាជន និងប្រិយមិត្ត ព្រមទាំងប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឍដ្ឋាន ដែលជាអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ប្រាកដណាស់ជាបានទទួលជ្រាបនៅហេតុការណ៍ និងរឿងរ៉ាវនៃការប្តឹងផ្តល់គ្នា រវាងអតីតបេក្ខភាព Miss Grand កម្ពុជា កញ្ញា យូប៊ី និងលោកឧកញ៉ា ហេង សៀ ដែលធ្វើឲ្យមានការកក្រើកពេញបណ្តាញសង្គមផ្ទាល់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះក្រោយផ្ទុះរឿងហេតុខាងលើនេះ ប្រធានសមាគមអ្នកសិល្បៈ:ខ្មែរ អ្នកនាង ចន ចន្ទ័លក្ខណា យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនបានបង្ហោះសារដោយបាបង្ហាញអារម្មណ៍ពិតផ្ទាល់ខ្លួនជុំវិញរឿងរ៉ាវខាងលើយ៉ាងដូច្នេះថា÷

អ្នកនាង ចនច័ន្ទលក្ខិណា
អ្នកនាង ចនច័ន្ទលក្ខិណា

ស្តាប់សំលេងនៃសម្រែករបស់ក្មេងស្រីដែលត្រូវអ្នកមានអំណាចប៉ុនប៉ងរំលោភ គឺ គេងមិនលក់ពេញមួយយប់ យុត្តិធម៌ត្រូវតែមានសំរាប់សិល្បការនីក្មេងខ្ចីទន់ខ្សោយ យើងត្រូវនាំគ្នាបញ្ឈប់វប្បធម៌ថោកទាបបែបនេះ 😡😡😡😡😡😡😡

អ្នកនាង ចនច័ន្ទលក្ខិណា

គ្រួសារក្មួយស្រីជាគ្រួសារដែលមានជីវភាពធូរធារ មិនស្រេកឃ្លានដល់ថ្នាក់ធ្វើជាចោរនោះទេ បញ្ឈប់វប្បធម៌អាងអំណាច

អ្នកនាង ចនច័ន្ទលក្ខិណា

សូមគូសបញ្ជាក់ផងដែលថា បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន ភាគីកញ្ញាយូប៊ី រួចមក មហាជននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកបានបង្ហោះសារដោយភ្ជាប់ដោយ Hastag #stopviolence againstwomen, #JusticeForYubi ក្នុងគោលបំណងចែករំលែកនៅព័ត៌មាននេះ ខណ:ដែលពេលបច្ចុប្បន្ននេះ ក្រុមមេធារីស្ម័គ្រសម្តេចតេជោ កំពុងតែស្រាវជ្រាវលើសំណុំរឿងខាងលើនេះ៕

ចនច័ន្ទ លក្ខិណា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T