ភ្នំពេញ: មហាជន និងប្រិយមិត្ត ព្រមទាំងប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឍដ្ឋាន ដែលជាអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ប្រាកដណាស់ជាបានទទួលជ្រាបនៅហេតុការណ៍ និងរឿងរ៉ាវនៃការប្តឹងផ្តល់គ្នា រវាងអតីតបេក្ខភាព Miss Grand កម្ពុជា កញ្ញា យូប៊ី និងលោកឧកញ៉ា ហេង សៀ ដែលធ្វើឲ្យមានការកក្រើកពេញបណ្តាញសង្គមផ្ទាល់តែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ថ្មីៗនេះក្រោយផ្ទុះរឿងហេតុខាងលើនេះ ប្រធានសមាគមអ្នកសិល្បៈ:ខ្មែរ អ្នកនាង ចន ចន្ទ័លក្ខណា យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនបានបង្ហោះសារដោយបាបង្ហាញអារម្មណ៍ពិតផ្ទាល់ខ្លួនជុំវិញរឿងរ៉ាវខាងលើយ៉ាងដូច្នេះថា÷
សូមគូសបញ្ជាក់ផងដែលថា បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន ភាគីកញ្ញាយូប៊ី រួចមក មហាជននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកបានបង្ហោះសារដោយភ្ជាប់ដោយ Hastag #stopviolence againstwomen, #JusticeForYubi ក្នុងគោលបំណងចែករំលែកនៅព័ត៌មាននេះ ខណ:ដែលពេលបច្ចុប្បន្ននេះ ក្រុមមេធារីស្ម័គ្រសម្តេចតេជោ កំពុងតែស្រាវជ្រាវលើសំណុំរឿងខាងលើនេះ៕