បេីបានជួប មនុស្សប្រុសបែបនេះ អ្នកមានវាសនាល្អជាង ក្លាយជាប្រពន្ធអ្នកមានទៀត

//s9.kh1.co/a4/a431c12f3eba678762228483533a6ba6550b7f41.jpg
ប្រលោមលោក & អប់រំ

 ១៣-ឧសភា-២០២១ ៧ល្ងាច · ៣ ឆ្នាំមុន

ចំណុចទាំងនេះរបស់មនុស្សប្រុស គឺអាចបញ្ជាក់បានថា ពួកគេ គឺជាមនុស្សល្អ និងជាបុរសក្នុងក្ដីស្រមៃរបស់នារីៗជាច្រើន ដែលធ្វើឲ្យពួកនាងមានសំណាងល្អ នៅក្នុងឆាកជីវិត

កម្សាន្ត៖ ជឿជាក់ថា មនុស្សប្រុសដែលមានទ្រព្យសម្បត្តិច្រើន អាចធ្វើឲ្យមនុស្សស្រីមានសុភមង្គលបាន ព្រោះវាជាចំណុចមួយដែលធ្វើឲ្យនាងមានជីវិតរស់នៅសុខស្រួល ចង់បានអ្វីអាចបានតាមបំណងប្រាថ្នា ប៉ុន្តែវាមិនមែនជាចំណុចសំខាន់បំផុតនៅក្នុងជីវិតគ្រួសារក្រោយពេលរៀបការហើយនោះទេ ដែលក្នុងនោះដែរ មនុស្សស្រីជាច្រើនចង់បានមនុស្សប្រុសដ៏ល្អម្នាក់ដែលអាចមើលថែ និងផ្ដល់សុភមង្គលឲ្យនាង ក្រៅពីទឹកលុយ ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះ គឺជាចំណុចមួយចំនួន ដែលបានបញ្ជាក់ពីចំណុចល្អៗរបស់មនុស្សប្រុស ដែលនារីៗជាច្រើនប្រាថ្នាចង់បានធ្វើជាស្វាមី បើទោះបីជាបុរសម្នាក់នេះ មិនមានទឹកប្រាក់សម្រាប់ផ្គាប់ផ្គន់ចិត្តអ្នកក៏ដោយ៖

១. ជាមនុស្សប្រុសម្នាក់ដែលតែងតែចំណាយពេលវេលាជាមួយអ្នក

អាចនិយាយបានថា មនុស្សប្រុសម្នាក់នេះ តែងតែចង់នៅក្បែរអ្នក មិនថាអ្នកទាំងពីរកំពុងតែធ្វើអ្វីក៏ដោយ។ គាត់តែងតែនៅកំដរអ្នក និងធ្វើឲ្យអ្នកសប្បាយចិត្តគ្រប់ពេល។

២. ជាមនុស្សម្នាក់ដែលធ្វើឲ្យអ្នកញញឹមគ្រប់ពេល

ជីវិតមនុស្សម្នាក់ៗតែងតែមានសុខមានទុក្ខ ជាពិសេស​ នៅពេលដែលអ្នកកំពុងតែមានវិបត្តិ ឬកង្វល់ចិត្តចំពោះបញ្ហាអ្វីមួយ មនុស្សប្រុសម្នាក់នោះ តែងតែធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឲ្យអ្នកសប្បាយចិត្តឡើងវិញ ផ្ដល់នូវស្នាមញញឹមដល់អ្នក ព្រមទាំងលើកទឹកចិត្តដល់អ្នក និងជួយរកដំណោះស្រាយ ចំពោះបញ្ហាទាំងឡាយដែលអ្នកកំពុងតែជួបប្រទះ។

៣. ជាមនុស្សប្រុសដែលគាំទ្ររាល់គោងបំណងរបស់អ្នក

មិនថាអ្នកចង់ធ្វើអ្វីមួយនោះ មនុស្សប្រុសម្នាក់នេះ តែងតែឈរនៅខាងអ្នក ចាំជួយអ្នក ពីគ្រប់ឧបសគ្គ ព្រមទាំងជឿជាក់ទៅលើអ្នកជានិច្ច ថា អ្នកពិតជាអាចធ្វើបាន។

៤. ជាមនុស្សប្រុសដែលចេះទទួលស្គាល់កំហុស

អ្នកណាៗក៏ចេះធ្វើខុសដែរ ប៉ុន្តែមនុស្សប្រុសម្នាក់នេះ តែងតែទទួលស្គាល់នូវកំហុសរបស់ខ្លួន មិនចេះប្រកែកយកឈ្នះតាមតែចិត្តខ្លួនឯង ព្រមទាំងខិតខំកែប្រែឲ្យល្អប្រសើរជាងមុន និងមិនឲ្យធ្វើខុសនូវកំហុសដដែលៗឡើយ។

៥. ជាមនុស្សប្រុសដែលយល់ពីអ្នក

មិនថាចរិតរបស់អ្នក ឬចំណង់ចំណូលចិត្តអ្នកបែបណាទេ មនុស្សប្រុសម្នាក់នេះ នឹងព្យាយាមយល់ ចង់ដឹងឲ្យបានកាន់តែច្រើនពីខ្លួនអ្នក ព្រោះដើម្បីដឹងថា អ្នកចូលចិត្តអ្វី មិនចូលចិត្តអ្វី​ និងមិនចង់ធ្វើឲ្យអ្នកត្រូវខូចចិត្តនៅថ្ងៃអនាគត។

៦. ជាមនុស្សប្រុសដែលតែងតែការពារ និងបារម្ភពីអ្នក

មិនថា នៅក្បែរ ឬនៅឆ្ងាយពីគ្នានោះទេ មនុស្សប្រុសម្នាក់នេះ តែងតែធ្វើឲ្យខ្លួនឯងប្រាកដក្នុងចិត្តថា អ្នកមានសុវត្ថិភាព មានសុខភាពល្អ ព្រមទាំងមានសេចក្ដីសុខនៅក្នុងការរស់នៅប្រចាំថ្ងៃ ផងដែរ។

៧. ជាមនុស្សប្រុស ដែលមានភាពស្មោះត្រង់

មិនថាធ្វើអ្វីមួយនោះ មនុស្សប្រុសម្នាក់នេះ តែងតែប្រាប់ឲ្យអ្នកបានដឹងមុនគេ ឬមួយនៅពេលដែលអ្នក ចង់ដឹងអ្វីពីមនុស្សប្រុសម្នាក់នេះ គាត់នឹងព្រមប្រាប់គ្រប់យ៉ាង ដោយមិនលាក់លៀមអ្វីទាំងអស់៕

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T