ក្រោយត្រូវគេជេរស្ពឹកមុខ ពេលនេះ Ploy បានចេញមុខមកសុំទោសហើយ

//s9.kh1.co/a2/a24bd2c9231242e7824b700cceda62526ff4310d.jpg
តារា & កម្សាន្ដ

 ១២-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

បន្ទាប់ពីមានការរិះគន់យ៉ាងចាស់ដៃ ពេលនេះ Ploy ចេញមុខមកទទួលកំហុសធ្វេសប្រហែសរបស់ខ្លូនហើយ

ថៃ៖ ប្រិយមិត្តបានជ្រាបហើយថាតារាសិល្បៈស្រី Ploy នាងត្រូវបានទទួលការព្យាបាលជំងឺកូវីដ១៩ បន្ទាប់ពីធ្វើតេស្តរកឃើញវិជ្ជមានកូវីដកាលពីថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ២០២១ កន្លងមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ploy
Ploy

ក្នុងរយៈពេលថ្មីៗមកនេះបន្ទាប់ពីPloy បានតេស្តរកឃើញមានវិជ្ជមានកូវីដ១៩ រួច ក៏មានពាក្យរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជនពាក់ព័ន្ធនិងបញ្ហាការដើរកម្សាន្តរបស់នាងដោយគ្មានការប្រុងប្រយ័ត្ន និង គ្មានការខ្លាចរអាចំពោះជំងឺកូវីដមួយនេះ ដែលជាកត្តាមួយធ្វើឱ្យមានការរីករាលដាលកាន់តែខ្លាំងសម្រាប់ជំងឺកូវីដ១៩នេះ។

យ៉ាងណាមិញក្នុងពេលថ្មីៗនេះ​ Ploy នាងក៏បានចេញមុខមកធ្វើការសុំទោស និងព្រមទទួលនូវកំហុសគ្រប់យ៉ាងរាល់ទង្វើរដែលខ្លួនបានធ្វើឡើង មិនគួរធ្វើដំណើរក្នុងពេលវេលាដែលមានការរាតត្បាតនូវជំងឺកូវីដ១៩មួយនេះ ។

Ploy
Ploy

ក្នុងនោះPloy នាងបានរៀបរាប់និងធ្វើការសុំទោសនៅក្នុងIG ថាៈ

" ពេលនេះខ្ញុំសូមធ្វើការសុំទោសចំពោះអ្នករាល់គ្នា បើទោះបីជាការសុំទោសមួយនេះវាមិនបានធ្វើឱ្យបាត់នូវការខឹង របស់អ្នកទាំងអស់គ្នានិងគ្រប់គ្នាមិនព្រមផ្ដល់ការអភ័យទោសឱ្យរូបខ្ញុំក៏ដោយ តែសុំអះអាងថានេះមិនមែនជាចេតនាដែលរូបខ្ញុំចង់ឱ្យកើតមានឡើងនោះទេ។ ហើយរឿងមួយនេះដែរសង្ឃឹមថាជាមេរៀនទុកសម្រាប់អ្នករាល់គ្នាកុំឱ្យប្រធ្វេសប្រហែស និងមើលស្រាល មិនប្រុងប្រយ័ត្នជាមួយនិងជំងឺកូវីដ១៩នេះដូចជារូបខ្ញុំ៕"

Ploy

ប្រភព៖  Sanook

  Join Us ៖ https://t.me/khmerload

https://s9.kh1.co/__image/w=650,h=726,q=100/7d/7dd02d564ef248fc1fc76e581398aeb7470bb2d1.jpg
https://s9.kh1.co/__image/w=650,h=813,q=100/9b/9bfcb52eaf9f760a7bdb71fcf8763746da346583.jpg
https://s9.kh1.co/__image/w=650,h=813,q=100/03/03bb4f21147c35d537059aa9656d1222f59235bb.jpg
Yith Manil
យិត ម៉ានិល

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T