មិន​អាចយំឲ្យខ្លាំងៗ​ដូចក្មេងបាន! ៣ ចំណុចដែលធ្វើឲ្យ «មនុស្សធំ» តូចចិត្ត ហើយចង់ប្រែ​មក​ជា​កូន​​ក្មេង​​វិញ​

//s9.kh1.co/fa/fa5e428dc4f9e871436acbed924f0e0cde702a81.webp
ប្រលោមលោក & អប់រំ

 ១១-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ពេលនៅក្មេងគិតចង់ក្លាយជាមនុស្សធំ រឿងទាំង ៣ ដែលធ្វើឲ្យមនុស្សនៅពេលធំឡើងហើយ ចង់ប្រែមកជាក្មេងវិញ​ប្រសើរ​ជាង។

កុមារភាពជាវ័យមួយដែល សប្បាយរីករាយជាទីបំផុត ពីព្រោះយើងមិនដែលគិតច្រើន គ្រាន់តែធ្វើអីដែល​នាំឲ្យ​យើង​សប្បាយចិត្ត ហើយរាល់ពេលគេងក៏មិនចេះគិតខ្វល់ពីរឿងអីច្រើនដែរ។ ក៏ប៉ុន្តែនៅ មានរឿងមួយដែលគួរឲ្យកត់​សម្គាល់​នោះគឺជា "កាលពីនៅក្មេង មនុស្សច្រើនមែនទែន តែងតែចង់អោយខ្លួនឯង ឆាប់ធំហើយនិងអាចធ្វើរឿង​ជាច្រើនដើម្បីគ្រួសារ ឬសម្រាប់ខ្លួនឯងឲ្យបានជាដើម"

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែថាអ្វីៗមិនល្អដូចការគិតរបស់យើងកាលពីកុមារភាពទេ ខាងក្រោមនេះជា រឿងទាំង ៣ ដែលធ្វើឲ្យមនុស្សនៅ​ពេល​ធំឡើងហើយ ចង់ប្រែមកជាក្មេងវិញប្រសើរជាង៖ 

រឿងទី១៖ ពេលឈឺ មិនអាចយំឲ្យខ្លាំងៗ ដូចក្មេងបានទេ

ពេលឈឺ មិនអាចយំឲ្យខ្លាំងៗ ដូចក្មេង បានទេ
ពេលឈឺ មិនអាចយំឲ្យខ្លាំងៗ ដូចក្មេង បានទេ

 កាលពីនៅក្មេង យើងមើលមកមនុស្សធំឃើញថាពួកគាត់គឺ"អាស្ចារ្យណាស់" នេះហើយបាននាំចិត្តឲ្យក្មេងៗ​ចង់ក្លាយ​ជាមនុស្សធំ ព្រោះឃើញមនុស្សធំធ្វើអ្វីៗបានច្រើននិងតែងតែសប្បាយ។  ប៉ុន្តែពេលធំឡើង ទើបដឹងថា ​មនុស្សធំគួរឲ្យអាណិតណាស់ ពេលឈឺ មិនអាចយំឲ្យខ្លាំងៗបានទេ ពេលហត់ក៏មិនអាចរអ៊ូ ព្រោះរអ៊ូហើយក៏មិន​បាត់ហត់ដែរ។

រឿងទី២ ​៖ មនុស្សធំជួប បញ្ហាកាន់តែច្រើនក្នុងជីវិត

មនុស្សធំជួប បញ្ហាកាន់តែច្រើនក្នុងជីវិត
មនុស្សធំជួប បញ្ហាកាន់តែច្រើនក្នុងជីវិត

កាលពីនៅក្មេង ទោះមានបញ្ហាអ្វីក៏ដោយ ក៏តែងតែរកគេឱ្យមកជួយនិងតែងតែប្រាប់គេគ្រប់គ្នាអំពីទុក្ខ​លំបាក​របស់ខ្លួនបាន។​ ប៉ុន្តែពេលធំឡើង ពេលមនុស្សធំជួប បញ្ហាកាន់តែច្រើននិងកាន់តែពិបាកចិត្ត ពួកគេបែរជាកាន់តែ​នៅស្ងៀមស្ងាត់ ហើយមិនចង់ឱ្យនរណាដឹងពីអ្វីទាំងអស់ សុំចិត្តសម្ងំដោះស្រាយវាតែម្នាក់ឯង។ 

រឿងទី​៣ ៖ ជោគជ័យគឺមិនស្រួលដូចការនិយាយរបស់យើងនោះទេ

ជោគជ័យគឺមិនស្រួលដូចការនិយាយរបស់យើងនោះទេ
ជោគជ័យគឺមិនស្រួលដូចការនិយាយរបស់យើងនោះទេ

កាលពីពេលនៅក្មេង តែងតែនិយាយថា "នៅពេលដែលខ្លួនធំឡើងនឹងខំប្រឹងធ្វើរឿងអ្វីមួយឱ្យបានជោគជ័យ ឬធ្វើរឿង​ដែលខ្លួនឯងស្រឡាញ់ឱ្យបានសម្រេច"។ ប៉ុន្តែពេលធំឡើង ទើបដឹងថាការធ្វើរឿងអ្វីមួយឱ្យបានជោគជ័យ​គឺមិន​ស្រួលដូចការនិយាយរបស់យើងនោះទេ ព្រោះថា ទម្រាំបានជោគជ័យយើងត្រូវហែលឆ្លងព្យុះភ្លៀងជាច្រើន​រាប់​មិន​អស់ជាមុនសិន៕

Khum Thida
Ms Orange (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T