លោក Unai Emery បង្ហាញពីអារម្មណ៍បែបនេះ ក្រោយត្រូវជួប Man Utd វគ្គផ្ដាច់ព្រ័ត្រ

//s9.kh1.co/ab/ab18c9d678d59d85de72787b91643fc691846fd2.jpg
កីទ្បា

 ០៨-ឧសភា-២០២១ ៧ល្ងាច · ៣ ឆ្នាំមុន

លោក Unai Emery បង្ហាញពីអារម្មណ៍បែបនេះក្រោយត្រូវជួប United វគ្គផ្ដាច់ព្រ័ត្រ

បរទេស៖ បន្ទាប់ពីផ្ដួលក្រុមយក្សកាំភ្លើងធំ Arsenal នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័តនៃពានរង្វាន់ UEFA Europa League ដើម្បីនាំ Villarreal ទៅកាន់វគ្គផ្ដាច់ព្រ័តនៃពានរង្វាន់ទ្វីបអឺរុបជាលើកទីមួយ លោក Unai Emery នៅសល់ភារកិច្ចសំខាន់មួយទៀតគឺត្រូវដឹកនាំក្រុម ដើម្បីតតាំងនឹងបិសាចក្រហម Manchester United នៅវគ្គផ្ដាច់ព្រ័ត្រនៅទីក្រុង Gdansk ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Unai Emery
លោក Unai Emery

បន្ទាប់ពីដឹងថាក្រុមលោកត្រូវប៉ះជាមួយក្រុមខ្លាំងមួយនៅអង់គ្លេស លោកក៏បាននិយាយថា លោកដឹងថា United ជាក្រុមខ្លាំងមួយជាមួយនឹងទម្រង់លេងរបស់ពួកគេនៅពេលបច្ចុប្បន្ននេះ ប៉ុន្តែលោកក៏បាននិយាយដែរថា មុននឹងក្រុមលោកឈានមកវគ្គនេះ ពួកគេក៏បានបំបាក់ក្រុមខ្លាំងៗអស់ជាច្រើនដែរ ជាពិសេសគឺការបំបាក Arsenal នៅវគ្គបួនក្រុមចុងក្រោយតែម្ដង។

លោក Unai Emery
លោក Unai Emery

លោកបន្តទៀតថា លោកមានមោទនភាពណាស់ដែលអាចមកដល់វគ្គនេះ ហើយលោកនឹងប្រឹងប្រែង ដើម្បីដឹកនាំក្រុមឈ្នះពានរង្វាន់មួយនេះ៕

លោក Unai Emery
លោក Unai Emery
Songkrea Oueng
ReaRea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T